ថ្ងៃអង្គារ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឧត្តមសេនីយ៍ឯក ទូច ពលៈ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីនគរបាលក្របខ័ណ្ឌថ្មី នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ចំនួន១២៧រូប
Mon,02 February 2026 (Time 11:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

(ភ្នំពេញ) ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីនគរបាលក្របខ័ណ្ឌថ្មី នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សរុបចំនួន១២៧រូប (ស្រី៣០រូប) នៅសាលប្រជុំនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រី អនុប្រធាននាយកដ្ឋាន នាយការិយាល័យទាំងអស់ និងមន្រ្តីនគរបាលក្របខ័ណ្ឌថ្មី ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានសម្តែងនូវការអបអរសាទរចំពោះមន្រ្តីក្របខ័ណ្ឌថ្មីដែលទើបប្រលងជាប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៥ ដែលត្រូវចូលបម្រើការងារនៅតាមវរសេនាតូចនគរបាលការពារព្រំដែនទឹក លេខ២៦៩-២៤០-២៤១ និង៤៣០ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ។
បន្ថែមពីនេះឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានមានប្រសាសន៍ណែនាំ និងផ្ដាំផ្ញើដល់ប្អូនៗទាំងអស់ឲ្យត្រូវ : យកចិត្តទុកដាក់អនុវត្តគោរពនូវបទវិន័យរបស់កងកម្លាំងនគរបាលជាតិ មានអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារ ម៉ឺងម៉ាត់ ស្មោះត្រង់ មានសាមគ្គីភាពផ្ទៃក្នុង បំពេញការងារទៅតាមតួនាទី ភារកិច្ច និងខិតខំប្រឹងប្រែងក្នុងនាមជាមន្ត្រីនគរបាលជាតិក្នុងការបម្រើការងារជូនប្រជាពលរដ្ឋ និងសង្គមជាតិឱ្យមានសុខសុវត្ថិភាព ៕

វីដែអូ