ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អាជីវករផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ២ បន្ទាប់ពីមានការជំរិតទារប្រាក់ពីសំណាក់ក្រុមបុគ្គលអះអាងថាជាមន្ត្រីគយ
Sun,11 January 2026 (Time 04:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 60នាក់)

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រុមអាជីវករមួយក្រុមបានសម្រេចចិត្តផ្ទុះការតវ៉ាដោយបិទផ្លូវជាតិលេខ២ ត្រង់ចំណុចសង្កាត់រកាក្នុង ក្រុងដូនកែវ ចំពីមុខស្នាក់ការសាខាគយ និងរដ្ឋាករខេត្តតាកែវ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ និងទាមទារឱ្យមានការបន្ធូរបន្ថយការបង់ប្រាក់។

យោងតាមការបញ្ជាក់ពីក្រុមអាជីវករដែលបានចូលរួមតវ៉ា មូលហេតុចម្បងដែលនាំឱ្យមានការបិទផ្លូវនេះគឺ
ការទារបង់ប្រាក់ខ្ពស់ហួសហេតុ៖ ក្រុមអាជីវករបានចោទប្រកាន់ថា លោក ស៊ុន ឆាយ ដែលជាមេគយ បានតម្រូវឱ្យមានការរាប់ក្បាលឡាន និងជំរិតទារប្រាក់ចំនួន ៧០,០០០ រៀល ក្នុងមួយឡាន។
ប្រភពពី ក្រុមអ្នកតវ៉ាបានលើកឡើងថា មានក្រុមមនុស្សមិនស្គាល់អត្តសញ្ញាណ (ស្លៀកពាក់ស៊ីវិល) បានធ្វើសកម្មភាពឃាត់ឡានជំរិតទារប្រាក់ដោយមិនមានចេញវិក្កយបត្រត្រឹមត្រូវនោះទេ ប៉ុន្តែបានអះអាងថាពួកគេជាមន្ត្រីគយខេត្តតាកែវ។
សំណូមពររបស់ក្រុមអ្នកតវ៉ា ដោយសារតែការចំណាយខ្ពស់ពេក អាជីវករបានសំណូមពរសុំបង់ត្រឹមតែ ៣០,០០០ រៀល ទៅ ៤០,០០០ រៀល ប៉ុណ្ណោះក្នុងមួយឡាន ដើម្បីអាចបន្តមុខរបរចិញ្ចឹមជីវិតបាន។
ផលប៉ះពាល់ និងស្ថានភាពបច្ចុប្បន្ន
ការតវ៉ាបិទផ្លូវជាតិលេខ២នេះ បានធ្វើឱ្យរាំងស្ទះដល់ចរាចរណ៍យ៉ាងខ្លាំងនាខណះនោះ។ ក្រុមអាជីវករនៅតែបន្តឈរជើងដើម្បីរង់ចាំការបកស្រាយ និងដំណោះស្រាយសមស្របណាមួយពីសំណាក់ថ្នាក់ដឹកនាំសាខាគយខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ។
រហូតមកដល់ពេលនេះ ខាងភាគីសាខាគយខេត្តតាកែវ ក៏ដូចជាលោក ស៊ុន ឆាយ ដែលរងការចោទប្រកាន់ នៅមិនទាន់មានការឆ្លើយតបជាផ្លូវការជុំវិញករណីនេះនៅឡើយទ។

វីដែអូ