ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ល្បីទៀតហើយលោក សុខ ឡេះ ជើងប៉ាវបទល្មើសនេសាទនៅខេត្តតាកែវ រីឯសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់
Sat,27 September 2025 (Time 10:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 115នាក់)

ខេត្តតាកែវ÷លេចមុខដូចបណ្ដាររៀងរាល់ឆ្នាំ នៃការបង្កើតបទល្មើសនេសាទនៅភូមិសាស្ត្រខេត្តតាកែវ ក្នុងស្រុកអង្គរបុរី,បុរីជលសារ និងស្រុកកោះអណ្ដែត..សុទ្ធតែឋិតក្រោមការគ្រប់គ្រងបែងចែកផលប្រយោជន៍ពីសំណាក់លោកសុខ ឡេះជាមេ។
សម្រាប់ ឆ្នាំនេះក៏ត្រូវគេរាយការណ៍ដែរថា លោកសុខ ឡេះចាប់អនុវត្តការងារនៃការកសាងបទល្មើសនេសាទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀតហើយ។ប្រភពបន្តថាឥឡូវនេះ បណ្ដាជនវៀតណាមក៏ចាប់ផ្ដើមចូលមកនេសាទនៅក្នុងទឹកដីខ្មែរផងដែរ។

ប្រភពបង្ហើបថា លោកសុខ ឡេះ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ គឺជាអ្នកបោះមេដ៏ធំ នៅក្នុងបណ្ដារបទល្មើសនេសាទលើ ទឹកដីខេត្តតាកែវ។ ទោះបីជាមានការផ្លាស់ប្ដូរអភិបាល ខេត្តច្រើនជំនាន់ហើយក្តី។ ប៉ុន្តែបញ្ហាបទល្មើសនេសាទនៅក្នុងទឹកដីខេត្តតាកែវ នៅតែស្ថិតក្រោមកណ្ដាប់ដៃបែងចែកផលប្រយោជន៍ពីសំណាក់លោកសុខ ឡេះជាអ្នកបោះមេដដែល។ ហើយសូម្បីតែមន្ត្រីជលផល ដែលគេចាត់ ទុកជាសេនាធិការផ្ទាល់របស់ក្រសួងកសិកម្ម ក៏ឋិតនៅក្រោមអំណាចលោកសុខ ឡេះ ដែរ។

បទល្មើសនេសាទ ដែលគេអាចមើលដោយភ្នែកទទេឃើញនោះគឺជាអ្វីដែលលោកសុខ ឡេះ ប្រើវិធីលួងចិត្តថ្នាក់ដឹកនាំខេត្តតាកែវ ក៏ដូចជាក្រសួងជំនាញថា បើមិនអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទនៅក្នុងទឹកដីខ្មែរទេនោះ ក៏គង់ហ្វូងមច្ឆជាតិខ្មែរទាំងនោះហូរតាមបណ្ដោយទឹក ទៅប្រទេសវៀតណាមដដែលទេ។ដូច្នេះគួរតែអនុញ្ញាតឲ្យជនជាតិវៀតណាម ចូលមកនេសាទយកមច្ឆាជាតិពីដីខ្មែរនោះទៅ សមហេតុផលពិសេសមែនលោកសុខ ឡេះ…?។ ប៉ុន្តែបើខ្មែររាយមងមួយដៃ រាយបង្កៃផ្សេងៗ មុខជាអស់លោកខាងជលផលចាប់ចងថតផ្សាយខ្មាស់គេពេញស្រុក។

រឿងនេះមិនមែនថ្នាក់ដឹកនាំខេត្តតាកែវ ច្រើនជំនាន់មិន ដឹងនោះទេ។ ក៏ប៉ុន្តែគេឆ្ងល់ថា ហេតុអ្វីបានជាមិនព្រមមានចំណាត់ការយ៉ាងដូច្នេះ។ លើសពីនេះទៅទៀតថ្នាក់ដឹកនាំក្រសួងកសិកម្មជាច្រើនរដ្ឋមន្ត្រីមកហើយ ក៏បានដឹងអំពីបញ្ហាអ្វីដែលលោកសុខ ឡេះ បានធ្វើនាពេលកន្លងមកនោះដែរ ។ ប៉ុន្តែមកដល់ជំនាន់លោករដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំសព្វថ្ងៃ លោកសុខ ឡេះ នៅតែមានឥទ្ធិពលខ្លាំងគួរឲ្យកោតសរសើរ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាប៉ុន្មានថ្ងៃកន្លងមកនេះលោកសុខ ឡេះ កំពុងបន្តរៀបផែនការកសាងបទល្មើសជលផលបន្តទៀតហើយ។

ទោះជាយ៉ាងណាក៏ដោយ មានមន្ត្រីស្មោះត្រង់នៅខេត្តតាកែវមួយចំនួនអះអាងថា ថ្មីៗនេះអភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំង ឡាយ ជាពិសេសមន្ត្រីរដ្ឋបាលជលផល ត្រូវធ្វើយ៉ាង ណាទប់ស្កាត់ ឱ្យបានរាល់បទល្មើសនេសាទ នៅក្នុងរដូវត្រីពង កូនដែលចាប់ផ្ដើមហាមឃាត់ពីខែសីហា ដល់ខែ តុលាខាងមុខ៕
ទំនាក់ទំនងព័ត៍មាននឹងពាណិជ្ជកម្មផ្សេងៗតាមរយះទូរស័ព្ឌ0883070002!!!

វីដែអូ