ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ពិធីបើកការដេញថ្លៃគម្រោងឃុំ-សង្កាត់ឆ្នាំ២០២៥ ប្រព្រឹត្តទៅប្រកបដោយតម្លាភាពនៅឃុំស្រែព្រះ
Tue,02 September 2025 (Time 10:27 AM)
ដោយ ៖ (ចំនួនអ្នកអាន: 64នាក់)

ខេត្តមណ្ឌលគិរី, ស្រុកកែវសីមា — នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នេះ រដ្ឋបាលឃុំស្រែព្រះ បានរៀបចំពិធីប្រជុំស្ដីពី លទ្ធកម្មប្រកួតប្រជែងទទួលសំណើដេញថ្លៃគម្រោងឃុំ-សង្កាត់ ឆ្នាំ២០២៥ នៅឯសាលាឃុំស្រែព្រះ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកប្រធានគណៈកម្មការលទ្ធកម្ម និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ សមាជិកា និងអ្នកទទួលការមកពីគ្រប់បណ្ដាខេត្ត។
កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។ ដំណើរការប្រកួតប្រជែង និងការបើកសំណើដេញថ្លៃ ត្រូវបានធ្វើឡើងដោយយកចិត្តទុកដាក់ខ្ពស់លើគោលការណ៍ តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដូចមានចែងនៅក្នុងសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ និង គ.ជ.អ.ប ជំពូកទី៣ នៃកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យាឆ្នាំ២០១៧។
បន្ទាប់ពីបានពិនិត្យ និងវាយតម្លៃលើសំណើដេញថ្លៃទាំងអស់ លោកប្រធានគណៈកម្មការបានប្រកាសលទ្ធផលទទួលបានជោគជ័យ ដោយសម្រេចជ្រើសរើសយកក្រុមហ៊ុនដែលបានដាក់សំណើដេញថ្លៃក្នុងតម្លៃទាបជាងគេ។ លទ្ធផលនេះបានឆ្លុះបញ្ចាំងពីការអនុវត្តប្រព័ន្ធលទ្ធកម្មប្រកបដោយប្រសិទ្ធភាព និងភាពត្រឹមត្រូវ៕

វីដែអូ