ថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត៖ ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាគឺដោយសារមានថ្នាក់ដឹកនាំដែលប្រជាជនគោរពស្រឡាញ់
Tue,08 July 2025 (Time 06:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ ធនិន សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្ទេរ និងចូលកាន់មុខតំណែងប្រធានគណៈកម្មាធិការគណបក្សស្រុកដងទង់ និងស្រុកឈូក។

មានមតិសំណេះសំណាលទៅកាន់ ថ្នាក់ដឹកនាំ  សមាជិក សមាជិកា និងមន្ត្រីគណបក្ស ឯកឧត្ដម ម៉ៅ ធនិន បានលើកឡើងថា ក្រោយពីមានកម្លាំងសាមគ្គីភាព និងការលះបង់គ្រប់បែបយ៉ាងរបស់ យុទ្ធជន យុទ្ធនារី ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ធ្វើការវាយរំដោះប្រទេសកម្ពុជា និងប្រជាពលរដ្ឋពីគំនរផេះផង់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសុខសន្តិភាពជូនជាតិ ជូនប្រជាជន ព្រមទាំងបានធ្វើការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ហើយកត្តាសុខសន្តិភាពនេះហើយដែលបានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា រស់នៅប្រកបដោយសិទ្ធិសេរីភាពពេញលេញ ញ៉ាំងឱ្យប្រជាពលរដ្ឋមានជំនឿចិត្ត ស្រឡាញ់ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្ដមប្រធានគណៈកម្មាធិការគណបក្សខេត្ត បានធ្វើការជំរុញ និងលើកទឹកចិត្តដល់ប្រធានគណៈកម្មាធិការគណបក្សស្រុកទាំងពីរ ដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តន៍គោលនយោបាយរបស់គណបក្សឱ្យបានត្រឹមត្រូវ ពិសេសត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាកុំអោយពលរដ្ឋមានការថ្នាំងថ្នាក់ចំពោះគណបក្ស។ ម្យ៉ាងទៀត ថ្នាក់ដឹកនាំ  សមាជិក សមាជិកា និងមន្ត្រីគណបក្សទាំងអស់ ត្រូវយកបេះដូងមកបំរើពលរដ្ឋ ពិសេសត្រូវគោរព ស្រឡាញ់ពលរដ្ឋដោយភាពស្មោះត្រង់ តាមគំរូវីរៈភាពដ៏អស្ចារ្យរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដមប្រធានគណៈកម្មាធិការគណបក្សខេត្ត បានបញ្ជាក់ថា កត្តាដែលនាំអោយគណបក្សប្រជាជនកម្ពុជាតែងតែទទួលបានជោគជ័យគ្រប់ពេលវេលាក្នុងការបោះឆ្នោត គឺដោយសារតែគណបក្សមានគោលមាគ៌ាដឹកនាំ និងគោលនយោបាយច្បាស់លាស់ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសពិសេសការធ្វើអំពើល្អរបស់មន្ត្រីគណបក្សជាមួយប្រជាពលរដ្ឋ ដូច្នេះក្នុងនាម ថ្នាក់ដឹកនាំ  សមាជិក សមាជិកា និងមន្ត្រីគណបក្សទាំងអស់ ត្រូវថែរក្សានិងអនុវត្តន៍បន្ត៕(ស៊ុប អះម៉ាត់)

វីដែអូ