ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ជនរងគ្រោះដោយអំពើហិង្សា ពីសំណាក់លោក មេប៉ុស្តិ៍សង្កាត់៣ អ៊ុក ផាន់ណារ៉េត កំពុងមានការព្រួយបារម្ភក្រោយពេលបញ្ចប់សាវនាការ ដោយសារលោកមេធាវី ហេងសុធា បំភ័យគាត់ នឹងសាក្សីគាត់ !
Sun,06 April 2025 (Time 10:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 104នាក់)

ខេត្តព្រះសីហនុ: លោក រ័ត្ន គន្ធី ដែលជាជនរងគ្រោះ ដោយការប្រើអំពើហិង្សា ទាំងកំរោលឃោរឃៅពីសំណាក់លោក អុ៑ក ផាន់ណារ៉េត មេប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់៣ ក្រុងព្រះសីហនុ ដែលមានខ្សែអ្នកធំនិងជាប៉ូលីស ព្រហ្មទណ្ឌ ខ្លះនៅការិយាល័យបុគ្គលិក ថ្ងៃបើកសាវនាការ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២:៣០រសៀល ជនជាប់ចោទពីបទ៖ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមបញ្ញាតិមាត្រា ២១៨ ឈ្មោះ អ៊ុក ផាន់ណារ៉េត មិនឃើញចូលខ្លួនមកទេគឺមានតែលោកមេធាវី ហេងសុធា តំណាង មកជំនួសម្នាក់ឯងតែប៉ុណ្ណោះ ។

ប្រភពជនរងគ្រោះខាងលើថាបើតាមដីកាកោះ ដែលចុះហត្ថលេខាលោក សៀងសុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ហៅដើមបណ្ដឹង និងសាក្សី ឲ្យចូលទៅកាន់សាវនាការនៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចូលរួមស្ដាប់សាវនាការពី សំណុំរឿងព្រហ្មទណ្ឌលេខ ៩២៥ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤
-បានឃើញ ឈ្មោះ អ៊ុក ផាន់ណារ៉េត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាប់ចោទពីបទ៖ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាល
ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា ២១៨ ចំណុចទី២ នៃក្រមព្រហ្មទណ្ឌ។
សមាសភាពជំនុំជម្រះមាន
លោកសុង ប៊ុណ្ណារិទ្ធិចៅក្រមជំនុំជម្រះ
ឯកឧត្តមសៀង សុខ តំណាងអយ្យការ
លោកឈិន ធារិទ្ធិក្រឡាបញ្ជីសវនាការ។
ក្នុងការទាមទារដើមបណ្តឹង ១.សិទ្ធិបង្ហាញភស្តុតាងសំអាងសាក្សី និង សំណូមពរផ្សេងៗ។
២.សិទ្ធិប្ដឹងបដិសេដចៅក្រមជំនុំជម្រះ។
៣.សិទ្ធិសុំឲ្យតុលាការ សួរជនជាប់ចោទ អំពីរឿងអ្វីមួយ។
៤.សិទ្ធិកាពារដោយខ្លួនឯង ពឹងពាក់មេធាវីឲ្យជួយកាពារ។
៥.សិទ្ធិសំណូមពរសុំឲ្យផ្តន្ទាទោស,ជួសជុលការខូចខាត និងសំណងជម្ងឺចិត្ត។

លោក រ័ត្ន គន្ធី បានបន្តអោយដឹងទៀតថា
នៅក្នុងសវនាការលោកមិនឃើញជនជាប់ចោទ ឈ្មោះ អ៊ុក ផាន់ណារ៉េត ចូលខ្លួនមកទេ គឺមានតែមេធាវី លោក ហេងសុធាតំណាង មកជំនួសតែប៉ុណ្ណោះ៕
លោកបញ្ជាក់ថា ចាប់តាំងពីថ្ងៃកើតហេតុ រហូតមកដល់ពេលនេះលោកមិនដែលឃើញស្រមោលលោក អ៊ុក ផាន់ណារ៉េត ជនជាប់ចោទ ចូលខ្លួនមកតទល់ជាមួយលោកម្ដងណាឡើយ គឺឃើញតែមេធាវីរបស់គាត់ ដែលតែងតែមកនិយាយពីច្បាប់មកបំភ័យគាត់ នឹងសាក្សីគាត់ប៉ុណ្ណោះ។
លោក រ័ត្ន គន្ធី បញ្ជាក់បន្ថែមថា មេធាវីតំណាងដោយលោក អ៊ុក ផាន់ណារ៉េត មេប៉ុស្តិ៍សង្កាត់៣ ក្នុងសវនាការបានឆ្លើយថា កូនក្ដីរបស់គាត់គ្រាន់តែអនុវត្តតាមនីតិវិធីច្បាប់ប៉ុណ្ណោះមិនបានប្រើ ហិង្សា ដូចការចោទប្រកាន់ក្នុង ពាក្យបណ្ដឹងទេ គឺមិនមានអ្វីខុសទេ។លោកមានចម្ងល់ថាក្នុងពេលមន្ត្រីអនុវត្តច្បាប់ហេតុអ្វីមិនស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ហេតុអ្វីចាំបាច់ប្រើអំពើហិង្សាយ៉ាងឃោរឃៅទាំងកំរោល ទៅលើគាត់ជាជនរងគ្រោះ ស្ទើរស្លាប់ ដេកពេទ្យជិត១០ថ្ងៃ និងចូលពេទ្យជាបន្តបន្ទាប់ ហើយតាំងពីពេលនោះមកការនិយាយស្តីហាក់មានសភាព គាំងៗភ្លេចមុខភ្លេចក្រោយច្រើនផងដែរ ។

លោករ័ត្ន គន្ធីបានសំណូមពរសុំឱ្យ តុលាការចាត់វិធានការផ្លូវច្បាប់ ចំពោះជនល្មើស អ៊ុក ផាន់ណារ៉េត ដែលជាប់ចោទដោយចេតនានោះ ទាំងច្បាប់ព្រហ្មទណ្ឌនិងសំណងរដ្ឋប្បវេណី ដើម្បីភាពយុត្តិធម៌ក្នុងសង្គមជាតិ ។ជាពិសេសលោកស្នើរសំណូមពរសុំដល់ថ្នាក់ដឹកនាំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា មេត្តាពិនិត្យលើការអនុវត្តច្បាប់របស់លោក អ៊ុក ផាន់ណារ៉េត មេប៉ុស្តិ៍សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលជាមន្ត្រីឆេវឆាវប្រើអំពើហឹង្សាមកលើរូបគាត់ ជាពលរដ្ឋស្លូតត្រង់ព្រោះតែលោក អុ៑ក ផាន់ណារ៉េត មេប៉ុស្តិ៍ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣អាងខ្នងបង្អែកបងប្អូនធ្វើធំ ៕
អង្គភាពសារពត៍មាន Breaking tv online 《ប្រ៊ីកឃីងធីវី អនឡាញន៍ 》រីករាយស្វាគមន៍ រាល់ការពន្យល់បំភ្លឺបកស្រាយ ពីសំណាក់ អស់លោក លោកស្រី ម្ចាស់សាមុីទាំងឡាយណា ដែលលោកអ្នក យល់ឃើញថា ការផ្សព្វផ្សាយមិនមានភាពសុក្រិត នូវរៀងរាល់ម៉ោងធ្វើការ តាមរយះទូរស័ព្ឌលេខ : 088 30 7 0 002!!! សូមអរគុណ!!!

វីដែអូ