ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ០៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
Thu,24 April 2025 (Time 02:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 67នាក់)

កាលពីវេលាម៉ោង០៤ និង៥០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម ប្រដាប់ដោយ ដុំថ្ម ដុំឥដ្ឋ សម្បកកង់ម៉ូតូ និង ដំបង បានធ្វើសកម្មភាព គប់គ្នាទៅវិញ ទៅមក បណ្តាលឲ្យជនរងគ្រោះចំនួន ០១នាក់ ត្រូវនឹងដុំថ្មចំក្បាលរងរបួសសន្លប់បាត់បង់ស្មារតី នៅចំណុច ផ្លូវដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹង មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌ មានជ័យ បានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជាក់ស្តែងលើក្រុមក្មេងទំនើងទាំង ០២ក្រុម សរុបបានចំនួន ០៦ នាក់ (ប្រុស ០៣នាក់ ស្រី០៣នាក់)។ រហូតដល់ម៉ោងប្រមាណ ១២ និង២៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បន្តសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀត។

វីដែអូ