ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប
Mon,03 February 2025 (Time 10:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 105នាក់)

រដ្ឋបាលខេត្តកែប៖ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ​ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប ដោយបានការអញ្ជើចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក អភិបាលរងខេត្ត  នាយករងរដ្ឋបាលសាលាខេត្ត ប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ​ និងមន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​រដ្ឋ​បាលខេត្ត​ ផងដែរ។

ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងការអភិវឌ្ឍន៍សមិទ្ធផលរបស់ខេត្ត ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីក្នុងខេត្តកែបទាំងមូល រហូតទទួលបានប្រសិទ្ធផល នឹងទទួលបានជោគជ័យ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកែប បានដាក់ជូនរបៀបវារៈនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តចំនួន ០៧ចំណុច ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តគឺ៖

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ កាលពីថ្ងៃ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនការងារ សម្រាប់រៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)របស់រដ្ឋបាលខេត្ត។
៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ឋផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី១ អាណត្តិទី៤។
៥-សេចក្តីព្រាងរបាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗដែលបានអនុវត្តន៍ដោយគណៈអភិបាលខេត្តក្នុង ចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៧ ដល់កិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤។
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ឋផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត។
៧-បញ្ហាផ្សេងៗ។

ដើម្បីអោយការអនុវត្តបន្តរបស់មន្ទីរអង្គភាពដែលចំណុះអោយរដ្ឋបាលខេត្តកែប កាន់តែមានប្រសិទ្ធភាព នឹងទទួលបានជោគជ័យបន្ថែមនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប បានដាក់ចេញនូវទិសដៅសំខាន់ចំនួន ៨ចំណុច៖

១-ចុះពិនិត្យការបង្កបង្កើនផល ការគ្រប់គ្រងនឹងប្រើប្រាស់ទឹកស្រោចស្រពដំណាំដាំដុះរបស់ប្រជាកសិករ។
២-អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត និងអង្គភាពពាក់ព័ន្ធត្រូវពិនិត្យមើល និងរុះរើចេញនូវផ្ទាំងផ្សព្វផ្សាយ ល្បែង និងស្រាបៀរគ្រប់ទម្រង់ដែលបំពាក់លើដងផ្លូវសាធារណៈ។
៣-អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ ពិសេសតាមផ្លូវសំខាន់ៗ និងក្នុងមូលដ្ឋានដែលប្រជាពលរដ្ឋរស់នៅ។
៤-សូមអោយក្រុមការងារអនាម័យខិតខំជំរុញលើការគ្រប់គ្រងកាកសំណល់អោយបានទាន់ពេលវេលានឹងល្អប្រសើរ។
៥-សូមអោយយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើងអោយខានតែបានដែលបង្ករអសន្តិសុខដល់សង្គម​ និងនៅមូលដ្ឋាន។
៦-ត្រូវទប់ស្កាត់អោយបានម៉ឺងម៉ាត់នៅរាល់បញ្ហាអស្ថេរភាពសង្គម ពិសេសការចែកចាយ និងការជួនដូរគ្រឿងញៀន អោយបានល្អប្រសើរនៅក្នុងមូលដ្ឋាន។
៧-ជម្រុញការបង្ការទប់ស្កាត់អោយបានជាអតិបរិមា នូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយអនុវត្តជាក់ស្តែង និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អោយដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ។
៨-សូមអោយមន្ទីរអង្គភាពទាំអស់ ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង អោយបានល្អប្រសើរ។

វីដែអូ