ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ថ្នាក់ដឹកនាំមន្ត្រីរាជការប្រជាពលរដ្ឋខេត្តកំពតរីករាយប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករា
Tue,07 January 2025 (Time 01:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 52នាក់)

កំពត ៖ នៅព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០២៥ នៅបរិវេណរមណីយដ្ឋានស្រះឈូក ខេត្តកំពត មានប្រារព្ធពិធីអបអកម្ពុជាសាទរខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា១៩៧៩- ៧មករា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវគណៈអភិបាលបាលខេត្ត មន្រ្តីរាជការ កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរយនាក់។

ក្រុមយុវជនចូលរួម បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងដឹងគុណយ៉ាងខ្លាំងចំពោះសម្តេចតោជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធិសភាជាតិ ដែលបានរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។


ប្រជាពលរដ្ឋ រស់នៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត លោក អ៊ុន សៀត អាយុ៧១ឆ្នាំ បានរំលឹកអំពីអតីតកាលដ៏ជូរចត់របស់ខ្លួន ក្នុងសម័យប៉ុល ពត និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់នូវថ្ងៃកំណើតទី២។ លោកបានផ្តាំផ្ញើទៅក្មេងជំនាន់ក្រោយឲ្យថែរក្សាសន្តិភាព តាមរយៈការបន្តចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។


បន្ទាប់ពី ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉នបានឡើងអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអង្គមីទ្ទីញរំឭកខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា១៩៧៩ ៧មករា ២០២៥ រួចមក អង្គពិធីក៏មានកម្មវិធីលែងសត្វព្រាប និងបង្ហោះប៉េងប៉ោងផងដែរ៕

វីដែអូ