ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិស្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ទិវាជ័យជម្នះ៧មករា និងទិវាសន្តិភាព២៩ធ្នូ
Mon,06 January 2025 (Time 02:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

ខេត្ត​កែប​៖​ ការប្រកួតកីឡាប៊ូល(ប៉េតង់) ពានរង្វាន់ថ្នាក់ខេត្ត ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិស្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ទិវាជ័យជម្នះ៧មករា និងទិវាសន្តិភាព២៩ធ្នូ នៅបរិវេណមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឈានដល់បិទបញ្ចប់ការប្រកួត និងប្រគល់ ពានរង្វាន់ជ័យលាភី បន្ទាប់ពីប្រកួតអស់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ  ។

ពិធីបិទនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី​ អ៊ុល ភីរុណ អភិបាលខេត្តស្តីទី និងបានការចូលរួមពីសំណាក​ លោក​ឧត្ដម​សេនីយ៍​ វរសេនីយ៍​ តំណាង​កងកម្លាំង​ទាំងបី​ លោក លោកស្រី​ ថ្នាក់ដឹនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈកម្មការ អាជ្ញាកណ្តាល ចៅក្រម ដឹកនាំការប្រកួត ប្រធានប្រតិភូដឹកនាំក្រុមកីឡា កីឡាករ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករ។

លោកស្រី​ អ៊ុល ភីរុណ អភិបាលខេត្តស្តីទីបានគូសបញ្ជាក់ថា ការប្រកួតកីឡាប៊ូល(ប៉េតង់)​ ពានរង្វាន់ថ្នាក់ខេត្ត ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិស្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ទិវាជ័យជម្នះ៧មករា និងទិវាសន្តិភាព២៩ធ្នូ ពិតជាមានសារៈសំខាន់ ដើម្បីបញ្ជ្រាបដល់យុវជនគ្រប់ស្រទាប់អោយយល់ពីតម្លៃនៃសន្តិភាព ម្លប់សន្តិភាព ដែលបានធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ សំខាន់នោះគឺវិស័យអប់រំដែលជួយដល់ការបណ្តុះបណ្តាល និងកសាងធនធានមនុស្សប្រកបដោយចំណេះដឹង  ក្នុងនោះវិស័យអប់រំកាយ និងកីឡា ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់លើកកម្ពស់សុខុមាលភាព សាមគ្គីភាព និងមិត្តភាពផងដែរ។ ក្រោមម្លប់​ នៃសុខសន្តិភាព បាននាំមកនៅភាពសំបូររុងរឿងពេញផ្ទៃប្រទេស និងបានជះឥទ្ធិពលដល់បេះដូងយុវជនគ្រប់ៗរូបឱ្យមើលឃើញពីគុណតម្លៃដ៏មហាសាលមិនអាចកាត់ថ្លៃបាន នោះគឺសន្តិភាព មានសន្តិភាព ទើបមានកីឡា ព្រោះកីឡារស់ក្នុងសន្តិភាព។

យោងតាមគណៈកម្មការបច្ចេកទេសប្រកួតបានឱ្យដឹងថា វិញ្ញាសាទាំង៧ សម្រាប់អត្តពលិកអាយុក្រោម ១៨ឆ្នាំ  វិញ្ញាសារ១នាក់ទល់១នាក់ ជ័យលាភីលេខ១ បានទៅលើអនុវិទ្យាល័យ សង្គមរាស្ត្រនិយម, វិញ្ញាសា ២នាក់ទល់២នាក់ ជ័យលាភីលេខ១ បានទៅលើ អនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប, វិញ្ញាសា៣នាក់ទល់៣នាក់ ជ័យលាភីលេខ១ បានទៅលើ អនុវិទ្យាល័យ សង្គមរាស្រ្តនិយម, អាយុ១៨ឆ្នាំឡើង វិញ្ញាសារ១នាក់ទល់១នាក់ ជ័យលាភីលេខ១ បានទៅលើ អនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប, វិញ្ញាសា២នាក់ទល់២នាក់ ជ័យលាភីលេខ១ បានទៅលើ យុវជនភូមិថ្មី , វិញ្ញាសា៣នាក់ទល់៣នាក់ ជ័យលាភីលេខ១ បានទៅលើ រដ្ឋបាលក្រុងកែប, អត្តពលិកអាយុ៣៥ឆ្នាំឡើង វិញ្ញាសារ២នាក់ទល់២នាក់ ជ័យលាភីលេខ១ បានទៅលើ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប។

ចំពោះការប្រកួតកីឡាប៊ូល(ប៉េតង់)​ ពានរង្វាន់ថ្នាក់ខេត្តប្រចាំ២០២៤-២០២៥ មានអត្តពលិកចូលរួម ៤៩ក្រុម សរុប ១៦១នាក់ ដែលមកពី បណ្ដាក្លឹប​ នានាទូទាំងខេត្ត៕

វីដែអូ