កែប៖ គិតត្រឹមយប់ឆ្លងឆ្នាំសកល ២០២៤ ចូល ២០២៥ ខេត្តកែបទទួលបានភ្ញៀវទេសចរមកលេងកម្សាន្ត ជិត១២ម៉ឺននាក់ (១១៩,៨៧៨នាក់) បើធៀបជាមួយឆ្នាំ២០២៣-២០២៤(៩៩,៨៥៦នាក់) នៃយប់ឆ្លងឆ្នាំដូចគ្នា ចំនួននេះមានការកើនឡើង ២០,៥០%។ នេះបើយោងតាមរបាយការណ៍ របស់ មន្ទីរទេសចរណ៍ខេត្តកែប។ លោក ប៉ុក ទាំង ប្រធានស្ដីទីមន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងថា ចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តកែបល្អប្រសើរ តម្លៃម្ហូបអាហារ និងកន្លែងស្នាក់នៅមានតម្លៃសមរម្យ ភ្ញៀវទេសចរ អាចទទួលយកបាន។ក្នុងនោះតាមការកត់សម្គាល់ក្រៅពីតំបន់ក្រុងកែប ឆ្នេរកែប អ្នកទេសចរបានសម្រុកមកលេងកម្សាន្តនៅតាមបណ្តារមណីដ្ឋាននានាទូទាំងខេត្តកែប ក្នុងនោះក្រៅពីឆ្នេរកែប សម្រាប់ថ្ងៃឆ្លងឆ្នាំសកល ឆ្នេរអង្កោល និងឆ្នេរតាមបណ្តាកោះពិសេសកោះទន្សាយ បានក្លាយជាទិសដៅទាក់ទាញដ៏សំខាន់៕
វីដែអូ