ថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម អ៊ូ វណ្ណា ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនពលរដ្ឋនៅក្រុងព្រៃវែង
Sun,23 November 2025 (Time 07:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង ជាតំណាងឯកឧត្តម ឡាំ ជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាកផ្នែកជីវភាព ចំនួន ៤០គ្រួសារ មកពីសង្កាត់ទាំង៤ នៃក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូ វណ្ណា ក៏បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ឧបត្ថម្ភដល់សង្កាត់ទាំង៤ ដោយក្នុងមួយសង្កាត់ៗ ចំនួន ៥០ម៉ឺនរៀល។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ជើងទឹក និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ជើងទឹក ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុងព្រៃវែង និងសង្កាត់ទាំង៤។

សូមបញ្ជាក់ថា ពិធីសំណេះសំណាល និងប្រគល់អំណោយជូនបងប្អូនប្រជាពលរដ្ឋនេះ ប្រារព្ធនៅទីស្នាក់ការគណបក្សសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

បន្ទាប់មក ឯកឧត្តម អ៊ូ វណ្ណា និងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យដំណើរការជួសជុលទូក ង ឈ្មោះ កំពង់អាទង់ ស សុខា សែនជ័យ នៅវត្តស្វាយសុខោ ក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង និងបានប្រគេនថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ចំនួន ២លានរៀល ដល់ព្រះគ្រូចៅអធិការវត្តផងដែរ៕

វីដែអូ