ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ថ្នាក់ដឹកនាំខេត្តកែបដង្ហែរអង្គកឋិនទានសាមគ្គីឆ្ពោះទៅកាន់វត្តបវរពិសិដ្ឋ ហៅវត្តភ្នំរាប
Mon,13 October 2025 (Time 09:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

ក្រុមប្រឹក្សា និង គណៈអភិបាលខេត្ត  មន្ត្រីរាជការស៊ីវិល  កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ទូទាំងខេត្តកែប សប្បុរសជន រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយ  ក្រោមគំនិតផ្តួចផ្តើម របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ​ បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធធ្វើអង្គកឋិនទានសាមគ្គីមួយដង្ហែឆ្ពោះទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមា វត្តបវរពិសិដ្ឋ ហៅវត្តភ្នំរាប ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប ដើម្បីក្រាលគ្រងតាមពុទ្ធានុញ្ញាត និងប្រមូលបច្ច័យ កសាងសមិទ្ធផលនានាក្នុងវត្ត។

អង្គកឋិនទាន បានប្រព្រឹត្តទៅ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលដូនតាខ្មែរយើងបានបន្សល់ទុកតាំងពីដើមរៀងមក  នៅថ្ងៃសៅរ៍ ៤រោច  ខែអស្សុជ ឆ្នាំម្សាញ់​ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២៥ ដោយមានការជួបជុំមន្ត្រីរាជការទូទាំងខេត្ត ពុទ្ធបរិស័ទជិត ឆ្ងាយ ធ្វើបទនមស្សការព្រះតរនត្រ័យ  សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា នៅបរិវេណទីមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកែប។ លុះព្រឹកឡើងថ្ងៃអាទិត្យ  ៥រោច ខែអស្សុជ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​ ២៥៦៩​ ត្រូវនឹងថ្ងៃទី១២ ខែតុលា  ឆ្នាំ២០២៥  អង្គកឋិនទានត្រូវបានដង្ហែឆ្ពោះទៅ កាន់វត្តបវរពិសិដ្ឋ(ហៅវត្តភ្នំរាប)  ប្រទក្សិណ ជុំវិញព្រះវិហារ និងវេរអង្គកឋិនទាន ប្រគេនព្រះសង្ឃ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ឯកឧត្តម​ លោកជំទាវ អស់លោក លោកស្រី ពុទ្ធបរិស័ទជិត ឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា ចូលរួមបច្ច័យ ក្នុងអង្គកឋិនទានសាមគ្គីនាពេលនេះ ដើម្បីបាន បច្ច័យយកមកកសាងសមិទ្ធផលនានាក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យមានការរីកចម្រើនរុងរឿង ។ ឯកឧត្តម បន្ថែមថា មានតែសុខ សន្តិភាពទេ ដែលធ្វើអោយយើងមានឱកាសក្នុងការរួមគ្នាកសាង និងអភិវឌ្ឍសង្គមជាតិយើងទៅរកភាពរីកចំរើនបាន ។

ឯកឧត្តម បានសំណូមពរ ប្រជាពលរដ្ឋ លោកយាយ លោកតា ពុទ្ធបរិស័ទ ទាំងអស់ សូមប្រកាន់យកនូវអំពើល្អ តាមលំអាន ដែលព្រះពុទ្ធ ព្រះបរមគ្រូនៃយើងបានប្រៀនប្រដៅទុកមក និងសូមចូលរួម អប់រំកូនចៅ ឲ្យបានក្លាយជាមនុស្សល្អ មានប្រយោជន៍ដល់សង្គមជាតិ ជាទំពាងស្នងឬស្សីក្នុងការបន្តវេន កសាងភូមិ ឃុំ  របស់យើងឲ្យបានរីកចម្រើន និងត្រូវចូលរួមសហការជាមួយ អាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ចគ្រប់ថ្នាក់ អនុវត្តន៍នូវគោលនយោបាយភូមិ ឃុំ សង្កាត់​ មានសុវត្ថិភាព  រួមចំណែកថែរក្សាសន្តិភាព ការពារភាពសុខសាន្ត និង អ្វីៗដែលយើងមានសព្វថ្ងៃ ឲ្យបានស្ថិតស្ថេរ គង់វង្ស កុំឲ្យបាត់បង់ទៅវិញ ។

ឯកឧត្តមបញ្ជាក់ថា បច្ច័យប្រមូលបានពីអង្គកឋិនទានសាមគ្គីនាពេលនេះ មានចំនួន ១រយលានរៀល(១០០,០០០,០០០៛) សម្រាប់កសាងបង្ហើយ ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្ត៕

វីដែអូ