ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អភិបាលខេត្តតាកែវ បង្គាប់ឱ្យរុះរើរបងថ្មដែលសាងសង់ប៉ះពាល់ចំណីស្ទឹងស្លាគូរ
Mon,13 October 2025 (Time 09:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

កាលពី រសៀលថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥។អភិបាលខេត្តតាកែវ បង្គាប់ឱ្យរុះរើរបងថ្មដែលសាងសង់ប៉ះពាល់ចំណីស្ទឹងស្លាគូរ។
ទីតាំងស្ថិតនៅ ភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ទុកពេល ១៤ ថ្ងៃ ឲ្យម្ចាស់សំណង់រុះរើរបងថ្មចេញ របងដែលត្រូវរុះរើមានប្រវែងសរុប ១១៩ ម៉ែត្រ។
មូលហេតុនៃការរុះរើ (ការបំពានច្បាប់/បទដ្ឋាន):
របងថ្មបានសាងសង់ទុកចំណីស្ទឹងត្រឹមតែ ៤ ម៉ែត្រ និងកន្លែងខ្លះ ១៨ ម៉ែត្រ ប៉ុណ្ណោះ។
ច្បាប់បានកំណត់ឲ្យរក្សាទុកចំណីស្ទឹងរហូតដល់ ៣០ ម៉ែត្រ។
ការអះអាងរបស់ម្ចាស់សំណង់៖ ខ្លួនសាងសង់តាម ប័ណ្ណដីដែលបានទិញ។
ការបញ្ជាក់ពីអភិបាលខេត្តចំពោះកំហុស៖ ជាកំហុសរបស់ ក្រុមមន្ត្រីបច្ចេកទេស ដែលមានសមត្ថកិច្ចក្នុងការកសាងប័ណ្ណដី (ក្រុមវាល)។
ការអនុវត្តន៍ចំពោះមុខ៖ បង្គាប់ឲ្យក្រុមហ៊ុន ឬម្ចាស់សំណង់ វាយរបងមួយចំណែក ដែលប៉ះពាល់ដល់ចំណីស្ទឹងប្រវែង ១១៩ ម៉ែត្រនោះចេញ៕អត្ថបទ លោកប៊ុត ពុទ្ធី

វីដែអូ