ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវកំពុងរងការចោទប្រកាន់អំពីអំពើពុករលួយ!
Mon,13 October 2025 (Time 02:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

ផ្វែកតាមប្រភពពីមន្ត្រីស្មោះត្រង់នឹងមហាជនមានការលើកឡើងចោទប្រកាន់ថា លោក នួន សុធា ប្រធានសុរិយោដី ខេត្តតាកែវ បានចេញប័ណ្ណសំគាល់ម្ចាស់អចលនវត្ថុដោយខុសច្បាប់លើដីចំណី ស្ទឹងស្លាគូ ក្នុងស្រុកត្រាំកក់ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។
យោងតាមប្រភពខាងលើលើកឡើងនេះ គឺជាការស្នើសុំដ៏សំខាន់មួយ ដែលទាមទារឲ្យមានការស៊ើបអង្កេតច្បាស់លាស់។ ដើម្បីធ្វើការស្វែងរកព័ត៌មានដែលពាក់ព័ន្ធនឹងលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវនិងការចោទប្រកាន់អំពីអំពើពុករលួយ ដែលជាលទ្ធផលក៏មានរបាយការណ៍ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយនានាដែលបានចុះផ្សាយពីករណីចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយនិងភាពមិនប្រក្រតីក្នុងការចេញប្លង់កម្មសិទ្ធិដីធ្លីនៅក្នុងខេត្តតាកែវផងដែរ (ដូចជាការយកលុយដើម្បីចេញប្លង់ដី ការពន្យារពេលឯកសារ និងករណីបណ្ដឹងទៅក្រសួងពីការចេញប្លង់កម្មសិទ្ធិមិនប្រក្រតី)។
ប្រភពដដែលខាងលើសំណូមពរយ៉ាងទទូចស្នើសុំឲ្យមានការចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីនេះ:
ការចោទប្រកាន់អំពីការរំលោភយកដីស្ទឹងសាធារណៈរបស់រដ្ឋ និងការចេញប័ណ្ណកម្មសិទ្ធិខុសច្បាប់ គឺជាបញ្ហាធ្ងន់ធ្ងរដែលទាក់ទងនឹង អំពើពុករលួយ និង ការគ្រប់គ្រងដីធ្លីទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលមាន ឯកឧត្តម ឱម យ៉ិនទៀង ជាប្រធាន គឺជាស្ថាប័នមានសមត្ថកិច្ចផ្ទាល់ក្នុងការស៊ើបអង្កេតករណីបែបនេះនិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឲ្យស្ថាប័នទាំងនោះអាចចាត់បញ្ជូនមន្ត្រីជំនាញចុះស្រាវជ្រាវ និងស៊ើបអង្កេតទៅលើករណីជាក់លាក់នៃការចេញប័ណ្ណកម្មសិទ្ធិដីចំណីស្ទឹងស្លាគូនេះ៕អត្ថបទលោកប៊ុត ពុទ្ធី

វីដែអូ