ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី ការយកព័ត៌មាន និងផ្សព្វផ្សាយ និងផ្សព្វផ្សាយអំពីធម្មនុញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់របបសារព័ត៌មាន បច្ចេកទេសថតរូប កាត់ត និងការប្រើប្រាស់ AI ជូនដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ចំនួន ១០៥រូប នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសេះស សាលាខេត្តកែប។ឯកឧត្តម សោម កុសល មានប្រសាសន៍ថា៖ ក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មានបានកំណត់ចក្ខុវិស័យរបស់ខ្លួន អោយក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាមួយគ្នានេះ មន្ទីរព័ត៌មានខេត្ត ត្រូវដើរតួនាទីយ៉ាងសំខាន់ ជាសេនាធិការអោយក្រសួងព័ត៌មានផង និងជាសេនាធិការចម្បងអោយរដ្ឋបាលខេត្តផង ក្នុងការផ្សព្វផ្សាយនូវសកម្មភាព សមិទ្ធផល ដែលរដ្ឋបាលខេត្តខិតខំកសាងអភិវឌ្ឍន៍ តាមប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរដែលមានស្រាប់ ដល់សាធារណជន និងពង្រឹងនូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរដ្ឋបាលខេត្ត ព្រមទាំងបង្កើននូវការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងមូលដ្ឋាន ដោយផ្សព្វផ្សាយ តែព័ត៌មាន ដែលមានភាពត្រឹមត្រូវ ពិតប្រាកដ ច្បាស់លាស់។ក្រៅពីការងារស្នូល ឯកឧត្តម បានណែនាំដល់ មន្ត្រីនៃមន្ទីរព័ត៌មាន ត្រូវពង្រឹងសមត្ថភាពចំណេះជំនាញជាប្រចាំ ដោយខិតខំសិក្សាស្រាវជ្រាវ ដើម្បីយកមកអនុវត្តក្នុងការងាររបស់ខ្លួនអោយមានប្រសិទ្ធភាពខ្ពស់៕
វីដែអូ