លោកវរសេនីយ៍ឯក សេស សុផល មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្ត កែបដឹកនាំមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុ ប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំចល័ត និងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក សរុបចំនួន៤៥នាក់ ចូលរួមពិធី សំណេះសំណាល និងបំពាក់ឋានន្តរសក្តិជូនគ្រឿង ឥស្សរិយយ ស ជូនយោធិន នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ ឆ្នាំ២០២៤។នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សេស សុផល មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្ត ដឹកនាំមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំចល័ត និងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក សរុបចំនួន៤៥នាក់ ចូលរួមពិធី សំណេះសំណាល និងបំពាក់ឋានន្តរសក្តិជូនគ្រឿង ឥស្សរិយយ សជូនយោធិន នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ ឆ្នាំ២០២៤ តាមរយ:ប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេង (Video Conference) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ។ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក សេស សុផល មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តកែប បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុអហត្ថខេត្ត ជូនដល់យោធិនចូលសោធននិវត្តន៍ចំនួន០៥នាក់ ក្នុងម្នាក់ៗទទួលបាន អង្ក ខ.ភ.ម ០១បេ( ស្មើរនិង២២kg) បាកាស០១កេស ទឹកត្រី០១យួរ ត្រីខរ០១យួរ មី០១កេស និងថវិកា ៥០០.០០០ រៀល ។
វីដែអូ