ថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ពលរដ្ឋនិងជនបរទេសសប្បាយចិត្តយ៉ាងខ្លាំង ខណៈឃើញនាឡិកាធំហើយខ្ពស់ជាងគេចាប់ផ្តើមដំឡើង ហើយខ្ពស់ជាងគេនៅកម្ពុជា ត្រូវបានសាងសង់នៅខេត្តកំពត
Tue,27 August 2024 (Time 04:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

បន្ទាប់ពីសង់គ្រិះរួច នៅថ្ងៃនេះ រដ្ឋបាលខេត្តបានរៀបចំពីធីក្រុងពាលីដើម្បីដំឡើងនាឡិកាកម្ពស់៣៥ម៉ែត្រនោះហើយ។ ពលរដ្ឋ និងជនទេសចរបរទេសរស់នៅខេត្តកំពត បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគាត់យល់ថា សមិទ្ធផលថ្មីនេះនឹងទាក់ទាញទេសចរឲ្យមកលេងខេត្តកំពតកាន់តែច្រើន ជួយលើកកម្ពស់ជីវភាព ឲ្យកាន់តែប្រសើរ។
នៅព្រែកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពតបានរៀបចំពិធីក្រុងពាលីដំឡើង នាឡិកាធំ និងខ្ពស់ជាងរបស់កម្ពុជា នៅទីតាំងមាត់ព្រែក ក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ក្រោមធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវហ៊ុនចាន់ធី ម៉ៅធនិន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
ពិធីក្រុងពាលីនេះ ធ្វើឡើងក្រោយពេលការស្ថាបនាគ្រិះរបស់នាឡិករួចរាល់  និងស្របពេលដែលសម្ភារៈប្រណិតៗ ដែលបានបញ្ជាទិញពីបរទេស ត្រូវបានដឹកជញ្ជូនមកដល់ទីតាំងដើម្បីដំំឡើង។ កិច្ចសូត្រមន្ត ប្រោះព្រំ ពីថ្នាក់ដឹកនាំសង្ឃ និងកិច្ចបន់ស្រន់ បួងសួងសុំសេចក្តីសុខសព្វសាធុការ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារស្ថានានាឡិកាយក្សនោះ បានប្រព្រឹត្តទៅដោយសេចក្តីសោមនស្សបំផុត។

ប្រជាពលរដ្ឋ និងជនបរទេសរស់នៅខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួគគាត់ពិតជាសប្បាយចិត្តដែលបានឃើញនាឡិកាកម្ពស់៣៥ ម៉ែត្រ និងមានទំហំមុខកាត់អង្កត់ផ្ចិតជិត១០ម៉ែត្រហើយតាមរចនាបទខ្មែរ ត្រូវបានដំឡើង។ ពួកគាត់ថា យ៉ាងយូរ២ខែទៀត ភ្ញៀវទេសចរមកពីគ្រប់ទិសទី នឹងធ្វើដំណើរទស្សនាខេត្តកំពត ព្រោះចង់ឃើញនាឡិកាយក្សនេះ និងសមិទ្ធផលជាច្រើនរបស់ខេត្តកំពតដោយផ្ទាល់។ ពួកគាត់ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមអភិបាលខេត្ត ដែលតែងតែរិះគិត រកគ្រប់មធ្យោបាយដើម្បីបង្កើតសមិទ្ធផលថ្មីៗ ប្លែកៗ  ជួយលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ។

តាមការលើកឡើងឯកឧត្តមអភិបាលខេត្តកំពតនាពេលថ្មីនេះ ថារដ្ឋបាលខេត្តគ្រោងស្ថាបនាស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀត ដោយយកតាមរចនាបទខ្មែរ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ផង និងដើម្បីលម្អក្រុងកំពត ក៏ដូចជាទាក់ទាញទេសចរផង ខណៈដែលគម្រោងស្ថាបនាឆ្នេរសមុទ្រកម្សាន្តដ៏ល្អប្រណិតមួយផ្សេងទៀត បាននិងកំពុងសិក្សាជិតរួចរាល់ផងដែរ៕

វីដែអូ