ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ថ្នាក់ដឹកនាំនិងពលរដ្ឋខេត្តកំពតប្តេជ្ញារួមគ្នាការពាររាជរដ្ឋាភិបាល ការពារសន្តិភាព និងការអភិឌ្ឍន៍ប្រទេស
Thu,22 August 2024 (Time 12:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 82នាក់)

ថ្នាក់ដឹកនាំ និងពលរដ្ឋខេត្តកំពតបានបង្ហាញពីភក្តីភាព និងការគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា គោលនយោបាយដឹកនាំរបស់សម្តេចតេជោ បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅកក់ក្តៅ មានជីវភាពប្រសើរឡើង ទទួលបានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ពិសេសសិទ្ធិមានកម្មសិទ្ធិ។ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋប្តេជ្ញាបន្តគាំទ្រ និងការពាររាជរដ្ឋាភិបាល ការពារសន្តិភាព និងការអភិឌ្ឍន៍ប្រទេស។   
ថ្លែងនៅក្នុងពិធី ប្រគល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន៣ស្រុក ដែលធ្វើឡើងនៅសាលាស្រុកបន្ទាយមាស នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤  ឯកឧត្តម ម៉ៅធនិនបានមានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ បន្តមកដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានដាក់ឲ្យអនុវត្តនូវកម្មវិធីនយោបាយសំខាន់ៗជាច្រើន ដើម្បីរុញកម្ពុជា ឲ្យក្លាយជាប្រទេសអភិឌ្ឍន៍ និងមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ លើកំណែទម្រង់ គោលនយោបាយដីធ្លី និងតែងតែបានជំរុញ និងដាក់ចេញនូវគោលការណ៍សំខាន់ៗ ដល់អាជ្ញាធររាជធានី-ខេត្ត ដើម្បីពន្លឿនការចេញប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋនៅគ្រប់មូលដ្ឋានរបស់ខ្លួន ឱ្យបានឆាប់រហ័សបំផុត ដើម្បីឱ្យពលរដ្ឋ យកទៅប្រើប្រាស់ ទៅតាមតម្រូវការជាក់ស្តែង។  ឯកឧត្តមបានបន្តថា ក្រោមការកិច្ចថែរក្សាពូនជ្រំ នូវសុខសន្តិភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានដាក់ចុះគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចជាប្រវត្តិសាស្ត្រពីរ គឺព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋាន នៅថ្ងៃទី៥ ខែសីហា កន្លងទៅ នេះ  និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលនឹងធ្វើឲ្យកម្ពុជា អាចប្រកួតប្រជែងជាមួយទេសជិតខាងបាន។ ដូច្នេះសូមប្រជាពលរដ្ឋបន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ចូលរួមការពារសន្តិសភាព ដើម្បីបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន។

ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធីដីធ្លី បានបង្ហាញចំណាប់អារម្មណ៍ និងការគាំទ្រលើគោលនយោបាដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកន្លងមក ថាពួគគាត់ជឿជាក់លើសម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត ហើយមិនជឿដាច់ខាត់ ចំពោះពាក្យឃោសនាបោកប្រាស់ ញុះញង់ជាន់ពន្លិចកិត្តិស័ព្ទ និងការអភិវឌ្ឍន៍កម្ពុជា របស់ពួកអគតិនៅក្រៅស្រុកនោះទេ ។


តាមរបាយការណ៍របស់ លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ការចែកបណ្ណថ្ងៃនេះចំនួន៣ស្រុក ដែលស្មើនឹង ៤,៣៥២បណ្ណ ក្នុងនោះ៖ ស្រុកបន្ទាយមាស នៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ១,៩៩០បណ្ណ បូករួមជាមួយបណ្ណដែលនៅសេសសល់តិចតួចតាមភូមិចំនួន ១៨ភូមិ និងបណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុប ២,៧៧៣បណ្ណ,  ស្រុកអង្គរជ័យ មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ៤៥ភូមិ និងបណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបចំនួន ៦៥៩បណ្ណ, ស្រុកកំពង់ត្រាច មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន៤២ភូមិ និងបណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបចំនួន ៩២០បណ្ណ៕

វីដែអូ