ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មានកាតព្វកិច្ចការពារ និងចូលរួមចំណែកផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម
Wed,21 August 2024 (Time 09:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

បេីតាមប្រសាសន៍លេីកឡេីងរបស់​ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក្នុងឱកាសដែល​ ឯកឧត្ដម​បណ្ឌិត​ និងឯកឧត្ដម​ អ៊ុក​ ថា​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយពីសភាពការណ៍សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ក្នុងខេត្តកែប ជូនដល់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំងទាំងបី មន្ត្រី​រាជការ​ យុវជន​ សិស្ស​និស្សិត​ប្រមាណជាជាង៤០០ អង្គ-នាក់​ នារសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤​ នៅសាលប្រជុំសេះស​ សាលា​ខេត្ត​កែប។
​  មានប្រសាសន៍លើកឡើងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ជម្រុញដល់មន្ដ្រីរាជការ ត្រូវបន្ដចូលរួមថែរក្សាសុខសន្ដិភាព និងគាំទ្រដល់ការអភិវឌ្ឍន៍នានាដែលរាជរដ្ឋាភិបាល​ បាននឹងកំពុងខិតខំអនុវត្តក្នុងបុព្វហេតុបម្រើផលប្រយោជន៍ជាតិមាតុភូមិ និងការពារបូរណភាពទឹកដី។
​  ឯកឧត្តមបណ្ឌិត បានណែនាំដល់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពទាំងអស់ ត្រូវផ្សព្វផ្សាយពីអត្ថប្រយោជន៍ និងសមិទ្ធផលនៃការអភិវឌ្ឍន៍ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលនិតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ជាពិសេសត្រូវផ្សព្វផ្សាយ និងពន្យល់ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដល់ប្រជាពលរដ្ឋអោយយល់ដឹងកាន់តែច្បាស់ នឹងត្រូវជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការCLV-DTAនេះ។  លើសពីនេះត្រូវទប់ស្កាត់ជាបន្ទាន់នៅរាល់អំពេីឧបាយកលអាក្រក់ ដែលមានលក្ខណៈញុះញុង អុចអាល បំបែកបំបាក់ បង្កអសន្តិសុខ បំផ្លាញ់សន្តិភាព និងការអភិវឌ្ឃន៍ប្រទេសជាតិ ព្រមទាំងណែនាំកុំឲ្យប្រជាពលរដ្ឋលង់ជឿតាមការឃោសនា ញុះញង់ បោកបញ្ឆោតបំភ្លៃការពិតរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលប៉ុនប៉ងបង្កើតសកម្មភាពកុបកម្ម និងចលនានានាតាមគ្រប់រូបភាព ដើម្បីបង្កើតជាបដិវត្តន៍ពណ៌ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
​   ឯកឧត្តមបណ្ឌិត បានបន្តថា ព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មានកាតព្វកិច្ចការពារ និងចូលរួមចំណែកផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនដល់ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត និងប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្លួនរស់នៅ និងមូលដ្ឋានដែលជាដែនសមត្ថកិច្ចរបស់ខ្លួនទទួលខុសត្រូវ ។​ ដូច្នេះ យើងទាំងអស់គ្នា មិនត្រូវអនុញ្ញាតអោយជនណា​ ក្រុមបក្ខពួកណា ដែលមានចេតនាបំផ្លាញ់នូវភាពរីកចំរើន ការអភិវឌ្ឈន៍ ភាពសុខដុមរមនា របស់សង្គមជាតិ  និងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ឬបង្កើតបដិវត្តន៍ពណ៍ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបាននោះឡើយ៕

វីដែអូ