ថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រដ្ឋបាលខេត្តកំពតចែកបណ្ណកម្មសិទ្ធិដីធ្លីជាង៧ពាន់បណ្ណជូនពលរដ្ឋស្រុកដងទង់
Tue,20 August 2024 (Time 06:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 35នាក់)

ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ដីឲ្យអស់សក្តានុពល  ពិសេសដើម្បីចូលរួមកាត់បន្ថយវិវាទដីធ្លីនៅតាមមូលដ្ឋាន រដ្ឋបាលខេត្តកំពតបានផ្តល់បណ្ណកម្មសិទ្ធិជាង៧ពាន់បណ្ណជូនពលរដ្ឋស្រុកទងទង់។
កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នាសាលាស្រុកដងទង់ បានរៀបចំពិធីប្រកាសចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ពលរដ្ឋ ក្រោមអធិបតីភាំព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។

លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ស្រុកដងទង់បានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឆ្នាំ២០០៩ មកដល់បច្ចុប្បន្នសម្រេចបាន ÷ ប្រកាសតំបន់វិនិច្ឆ័យ និងវាស់វែងប្រមូលទិន្នន័យបញ្ចប់ទាំង១០ស្រុក ស្មើ៥៤ភូមិ ដែលមានក្បាលដីសរុប ៧៥,៤២៤ក្បាលដី  បានចែកបណ្ណរួចរាល់ចំនួន ៤០ភូមិ ស្មើនឹង ៥០,៩១០ក្បាលដី (ស្មើ ៦៧,៥០% នៃក្បាលដីសរុប),  កំពុងដំណើការបិទផ្សាយមិនទាន់ចប់  និងត្រៀមចែកបណ្ណពេលបន្តបន្ទាប់ទៀតមានចំនួន ០៥ភូមិ ស្មើ ១១,៤១៧ក្បាលដី, កំពុងដំណើរការពិនិត្យសម្អាតទិន្នន័យ មិនទាន់បិទផ្សាយចំនួន ០៩ភូមិ ស្មើនឹង ១៥,៣៦៩ក្បាលដី។ ដោយឡែកថ្ងៃនេះ ចែកបណ្ណជូនពលរដ្ឋ ១ភូមិ គឺភូមិបើនមានក្បាលដី ២,២៧៥ក្បាលដី និងបណ្ណនៅសេសសល់តិចតួចតាម ភូមិចំនួន ២៦ភូមិ និងបណ្ណពន្ធសូន្យ របស់សម្តេចផ្តល់ជូនពលរដ្ឋ  សរុបចំនួន ៧,១៤៤បណ្ណ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា  ដោយមើលឃើញ ប្រជាពលរដ្ឋស្ទើរគ្រប់មូលដ្ឋាន  មិនទាន់បានទទួលបណ្ណកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែងរបស់ខ្លួនគ្រប់គ្នានោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចុះកម្មវិធីនយោបាយដីធ្លី   ហើយបន្តអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន  ដែលសម្ដេចតែងតែណែនាំដល់មន្ត្រីជំនាញ ឲ្យជួយពន្លឿនដំណើរការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត។ ព្រោះបណ្ណកម្មសិទ្ធិមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ទី១. ធ្វើឲ្យគាត់មានភាពកក់ក្តៅក្នុងចិត្តថា គ្មានបុគ្គលណាអាចដណ្តើមយកបាន ទី២.ធ្វើឲ្យគាត់អាចពង្រីក ឬអភិវឌ្ឍន៍បន្ថែមនៅលើដីរបស់ខ្លួន ទី៣. ពលរដ្ឋអាចងាយស្រួល ក្នុងការស្វែងរកប្រាក់កម្ចី ដើម្បីពង្រីកមុខរបរបន្ថែមជាដើម។

តាមរបាយការណ៍របស់មន្ត្រីជំនាញ ការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិនៅទូទាំងប្រទេសសម្រេចបានប្រមាណ ៩៧,២% ធៀបនឹងក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី។

វីដែអូ