ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម នេត្រ ភក្ដ្រា ៖ ក្រសួងព័ត៍មាន និងមន្ទីរព័ត៌មាន​ មិនមែនមានតួនាទីត្រឹមតែទៅយកព័ត៍មាន ហើយផ្សព្វផ្សាយព័ត៌មានឲ្យត្រឹមត្រូវតាមវិជ្ជាជីវៈនោះទេ គឺត្រូវចេះគិតអំពីយុទ្ធសាស្ត្រ និងគោលនយោបាយព័ត៌មានសម្រាប់ប្រទេសផងដែរ
Wed,03 July 2024 (Time 07:26 AM)
ដោយ ៖ (ចំនួនអ្នកអាន: 68នាក់)

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៌បែបនេះ ក្នុងឱកាលដែលឯកឧត្តមអញ្ជើញ ជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រីរាជការ នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន ខេត្តកែប នៅសាលប្រជុំនៃមន្ទីរព័ត៌មានខេត្តកែប នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នេះ។

ឯកឧត្តមបញ្ជាក់ថា​ សម្រាប់អាណត្តិទី៧នេះ ក្រសួងព័ត៌មានបានកំណត់នូវចក្ខុវិស័យ ថាក្រសួងនឹងដើរតួនាទីជាសំលេងរបស់រដ្ឋាភិបាល និងជាស្ថា​ប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកប ដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព លើការគ្រប់គ្រប់ព័ត៌មាន និងសាធារណមតិ  ។

ឯកឧត្តមបន្ថែមថា​ បច្ចប្បន្ន បដិវត្តន៍​នៃការផ្សព្វផ្សាយនៅប្រទេសកម្ពុជា គឺប្រជាពលរដ្ឋបានប្រើប្រាស់ Facebook,​ TikTok និងប្រព័ន្ធ​សង្គមផ្សេងៗ​ ជានិន្នាការនៃមធ្យោបាយក្នុងការទទួលព័ត៌មាន ដែលជះឥទ្ធិពលដល់ប្រព័ន្ធផ្សព្វផ្សព្វបែបបុរាណ ជាក់ស្តែង ស្ថាប័នការសែតធំៗមួយចំនួន ត្រូវបានបិទទ្វារជាបន្តបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ដល់អង្គភាព-ស្ថាប័នដែលធ្វើការក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន ត្រូវតែអភិវឌ្ឍខ្លួនយ៉ាងណាអោយស្របទៅនឹងការវិត្តន៍នៃបច្ចេកវិទ្យា ព័ត៌មាន ក៏ដូចជានគោលនយោបាយបញ្ចកោណដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាល នីតិកាលទី័៧ ដែលបានបន្ថែមអាទិភាពថ្មីមួយទៀត គឺបច្ចេកវិទ្យាឌីជីថល ដែលនេះគឺជាការបន្ស៉ាំទៅនឹងការវិវត្តន៍នៃគោលនយោបាយ ការវិវត្តន៍នៃបច្ចេកវិទ្យា និងការវិវត្តនៃសង្គម។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា បាននិងកំពុងជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុច និងបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ចំណុចបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា នៅឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០​ ជាប្រទេសមានចំណូលខ្ពស់។ ហើយក្រសួងនិមួយត្រូវដឹងអំពីតួនាទី និងកិច្ចការងាររបស់ខ្លួនថាតើត្រូវធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបការងារនេះ៕

វីដែអូ