ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
យុវជនជំនាន់ក្រោយត្រូវចងចាំនិងដឹងគុណូបការៈគណបក្សប្រជាជនកម្ពុជាជានិច្ច
Tue,02 July 2024 (Time 05:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 72នាក់)

អភិបាលខេត្តកំពតបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានវ័យចំណាស់និងមានភាពចាស់ទុំលើផ្នែកនយោបាយដឹកនាំប្រទេស។ ថ្នាក់ដឹកនាំបក្សនេះ គឺបានលះបងសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុរំដោះ ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ។ គណបបក្សប្រជាជនកម្ពុជា  របស់ប្រជាជន ដើម្បីប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះយុវជនជំនាន់ក្រោយត្រូវចងចាំនិងដឹងគុណជានិច្ច។

ថ្លែងក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៣ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា (២៨.មិថុនា.១៩៥១ - ២៨.មិថុនា.២០២៤) ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជាខេត្តកំពត នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នាសាលសន្និសីទបូកគោ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត បានលើកឡើថា គណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានប្រជាប្រិយភាព និងទទួលបានការស្រឡាញ់គាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយជាគណបក្សមួយមានវ័យចំណាស់ និងមានភាពចាស់ទុំជាងគេលើផ្នែកនយោបាយ។ ហើយកន្លងថ្នាក់ដឹកនាំគណបក្សបានខិតខំប្រឹងប្រែង តស៊ូ ធ្វើការងារជាច្រើនក្នុងបុព្វហេតុបំរើប្រជាជន និងប្រទេសជាតិ បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាង ៣លាននាក់បាត់បង់ជីវិត និងប្រជាពលរដ្ឋដទៃទៀតរងទុក្ខវេទនារយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ឱ្យមានសេរីភាព និងទទួលបានសុខសន្តិភាព  និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ។

ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជាគឺមានគុណូបការៈដ៏ធំធេងបំផុតសម្រាប់ប្រជាជន និងប្រទេសកម្ពុជា ដែលគុណូបការៈនេះមិនអាចកាត់ថ្លៃបាននោះទេ ដូច្នេះ យុវជនជំនាន់ក្រោយ ត្រូវខិតខំសិក្សារៀនសូត្រស្រូបយកចំណេះដឹង និងពង្រឹងសមត្ថភាពឱ្យបានខ្ពស់ ធ្វើជាធនធានមនុស្សដ៏ល្អ ព្រមទាំងឱ្យមាននូវធនធានជាតិ ព្រោះយុវជនជំនាន់ក្រោយ គឺជាអ្នកដែលត្រូវបន្តវេនបំរើប្រជាជន និងសង្គមជាតិ បន្តពី អ៊ុ ពូ មីង ដែលមានវ័យចំណាស់ ហើយត្រូវតែមានជានិច្ចនូវស្មារតីជាតិនិយម ក្នុងន័យដើម្បីការពារបូរណៈភាពទឹកដី ការពារជាតិ ការពារប្រជាជន និងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការីកចម្រើនបន្តទៅមុខបន្ថែមទៀត ដោយយកគំរូវីរៈភាពតាមថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន៕

វីដែអូ