ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
មុខសញ្ញាជួញដូរគ្រឿងញៀន ដ៍សកម្មបានបាញ់សម្លាប់ខ្លួនឯង ពេលដែលកម្លាំងនគរបាលឡោមព័ទ្ធ ដើម្បីបង្ក្រាប និងចាប់ខ្លួននៅម្ដុំផ្សារសាំហាន់ ខណ្ឌឫស្សីកែវ
Sat,08 June 2024 (Time 07:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 67នាក់)

(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ បានឱ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ និងធ្លាប់ជាប់ពន្ធនាគារផងនោះ បានបាញ់សម្លាប់ខ្លួនឯង ក្រោយធ្វើការឡោមព័ទ្ធ ទំនងមិនអាចមានផ្លូវគេចខ្លួននោះ ជនល្មើសបានបាញ់សម្លាប់ខ្លួនឯងតែម្តង ។នៅពេលដែលកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងជំនាញ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឡោមព័ទ្ធ តាំងពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សេចក្ដីរាយការណ៍ បានបន្តឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ នៅពេលកម្លាំងសមត្ថកិច្ចកំពុងសម្រុកចូលទៅបង្ក្រាប ស្រាប់តែក្រុមជនល្មើស បានបើកការបាញ់រះប្រមាណ ១០ គ្រាប់ មកលើកម្លាំងសមត្ថកិច្ចទាំងកម្រោល តែមិនមានអ្នករងរបួសឡើយ ។ ដោយឡែក កម្លាំងនគរបាលក៏មិនបានបាញ់តបតវិញនោះដែរ ។

ប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀននេះ ដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ​សហការជាមួយកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន នៅក្នុងខណ្ឌឫស្សីកែវ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។
សូមបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះ មិនបណ្តាលឱ្យមន្រ្តីនគរបាល និងពលរដ្ឋរូបណារងរបួស ឬរងគ្រោះថ្នាក់នោះឡើយ បើទោះបីជនល្មើសបាញ់ជាច្រើនគ្រាប់ក៏ដោយ ៕

វីដែអូ