ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តកែប​ ដោយឥតគិតថ្លៃ
Sat,08 June 2024 (Time 04:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 53នាក់)

នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ១៣០នាក់ ស្រី៧៥នាក់  បានចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងខេត្តកែប នៅបរិវេន សាលាអនុវិទ្យាល័យ ពងទឹក ស្ថិតក្នុងភូមិ រនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ពិធីចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី​ នេះ មានការ ចូលរួម ជាអធិបតីភាព សំណេះសំណាលបើកពិធី ដោយ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ​  និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក​ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្ត​ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមជាមួយ​ ឯកឧត្តម​ លោកជំទាវ​ អមដំណើរ​ ឯកឧត្តម​ រដ្ឋលេខាធិការ​ លោក​ អភិបាល​រងខេត្ត​ វេជ្ជបណ្ឌិត​ជំនាញៗ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋមកព្យាបាលជំងឺ សរុបចំនួន​ ២៦៧៩នាក់ /ស្រី១៧៦៥​នាក់​ ដែលអញ្ជើញមកពីភូមិទាំង១៨​ ទូទាំងខេត្តកែប។
 
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជួយពិនិត្យ ព្យាបាល ជំងឺ ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ នៅស្រុកដំណាក់ចង្អើរនាពេលនេះ។ ជាមួយនេះ​ ឯកឧត្តម អភិបាលខេត្ត សំណូមពដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមអោយ បន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយក្រោយទៀត សំដៅលើកំពស់សុខមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។ ឯកឧត្តមអភិបាលខេត្ត ចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ ដ៏ល្អប្រពៃ ក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្បៈចែករំលែកដ៏ល្អប្រពៃ។ ក្នុងនោះឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាពអោយបានល្អ ព្រោះសុខភាពល្អទ្រព្យដ៏មានតម្លៃមិន អាចកាត់ថ្លៃបាន។

ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បញ្ជាក់ថា ក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងគ្រូពេទ្យទូទៅ មកពិគ្រោះ​ និងព្យាបាលជំងឺជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងនោះ មានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្នេកស្លាំ ជំងឺសន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើឈាម តម្រងនោម និងមានពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះជាដើម៕

វីដែអូ