ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រដ្ឋបាលខេត្តកែប​ ធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការសាលាខេត្ត  ក្រុង​ ស្រុក​ ចំនួន២១០នាក់
Fri,07 June 2024 (Time 03:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 48នាក់)

រដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំធ្វើតេស្តស្វែងរកសារធាតុ​ញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា ចំណុះរដ្ឋបាលខេត្ត  រដ្ឋបាលក្រុងកែប និងរដ្ឋបាលស្រុកដំណាក់ចង្អើរ សរុប២១០នាក់ ស្រី៧០នាក់។
​  ការធ្វើតេស្តរកសារធាតុញៀន​នេះ ធ្វើឡើងដោយមានកិច្ចសហការពីលេខាធិការដ្ឋានត្រួតពិនិត្យរកសារធាតុញៀន នៃស្នងការដ្ឋាននគរបាលខេត្ត​កែប ក្រោមអធិបតីភាពដឹកនាំរបស់ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប។
​  គូសបញ្ជាក់ថា ការរៀបចំតេស្តរកសារធាតុញៀននេះ គឺអនុវត្តតាមបទបញ្ជាលេខ០១​ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកលើកកម្ពស់ ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ ក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការងាររួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
​  តាមរយៈរបាយការណ៍ដែលផ្តល់ដោយ លោក គាត សារាត់ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត​ បានបញ្ជាក់ថា របាយការណ៍បឋមនៃការធ្វើតេស្តរកសារធាតុញៀន នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នេះ​ នៅសាលប្រជុំធំសេះសខេត្តកែប៖
១.មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តសរុបចំនួន១០៣នាក់ ស្រី៣៦នាក់ បានមកធ្វើតេស្តចំនួន ៩៥នាក់ ស្រី៣២នាក់ ដោយជាប់បំពេញបេសកកម្មចំនួន៣នាក់ និងសុំច្បាប់ចំនួន ៥នាក់។
២.មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រុងកែប សរុបចំនួន៥៧នាក់ ស្រី២០នាក់ បានមកធ្វើតេស្តចំនួន ៥៤នាក់ ស្រី១៩នាក់ សុំច្បាប់ចំនួន ៣នាក់។
៣.មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាស្រុកដំណាក់ចង្អើរ សរុបចំនួន៥០នាក់ ស្រី១៤នាក់ បានមកធ្វើតេស្តគ្រប់ចំនួន។
ជាលទ្ធផលនៃការធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការសាលាខេត្ត  ក្រុង​ ស្រុក​​ ទទួលបានលទ្ធផលអវិជ្ជមាន១០០%៕

វីដែអូ