ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ទីតាំងល្បែងស៊ីសង «មាន់ជល់តាមទូរទស្សន៍អនឡាញ» និងឆ្នោតឡូតូនៅស្រុកដំណាក់ចង្អើរខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្រ្កាប..!
Tue,11 June 2024 (Time 10:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 35នាក់)

(ខេត្តកែប)ល្បីគួរសមដែរ ទីតាំងល្បែងជល់មាន់តាមអនឡាញ ដែលគេសង្ស័យសមត្ថកិច្ចមិនហ៊ានបង្ក្រាប តើល្បែងមួយនេះស្របច្បាប់ឬយ៉ាងណាបានជាមិនបង្ក្រាប?
បងប្អូនប្រជាពលរដ្ឋបានផ្តល់ព័ត៌មានប្រាប់ថា មានទីតាំងល្បែងមាន់ជល់តាមទូរទស្សន៍ អនឡាញនិងឆ្នោតឡូតូជាច្រើនកន្លែងស្ថិតខេត្តកែបជាពិសេសនៅស្រុកដំណាក់ចង្អើរបានបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនល្បែង ជាពិសេសទៅទៀតនោះ ចូលទៅលេង នៅពេលព្រឹករហូតថ្ងៃដល់យប់ដោយគ្មានការបង្ក្រាប ឬ ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

តាមប្រភពពីប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងមាន់ជល់ តាមទូរទស្សន៍អនឡាញនិងឆ្នោតឡូតូ មួយនេះខ្លាំងណាស់ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្តបន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច  ឆក់ ប្លន់ សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។

ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ តាមទូរទស្សន៍អនឡាញន"និងឆ្នោតឡូតូខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសំណូមពរដល់ លោក  សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកស្នងការ សម្បត្តិ សុធារដ្ឋស្នងការនៃស្នងការដ្ឋានខេត្តកែប មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំង ល្បែងមាន់ជល់ តាមទូរទស្សន៍ អនឡាញនៅស្រុកដំណាក់ចង្អើរខាងលើនេះផងទាន.! ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច របស់ប្រមុខរដ្ឋាភិបាលផងទាន!! ៕

វីដែអូ