ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំសិក្ខាសាលា តម្រង់ទិស ដល់មន្រ្តីកសិកម្មឃុំសង្កាត់ ចំនួនពីរខេត្ត គឺខេត្តតាកែវ និងខេត្តកំពត
Thu,07 March 2024 (Time 11:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 66នាក់)

ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំសិក្ខាសាលា តម្រង់ទិស ដល់មន្រ្តីកសិកម្មឃុំសង្កាត់ចំនួន២ ដែលរួមមាន មន្រ្តីកសិកម្មឃុំសង្កាត់នៅក្នុងខេត្តតាកែវ ធ្វើឡើងនៅថ្ងៃ០១ ខែមីនា ឆ្នាំ២០២៤ និងនៅខេត្តកំពត នៅថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២៤ ដែលកម្មវិធីសិក្ខាសាលាបានប្រព្រឹត្តទៅ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត និងមានសមាសភាពចូលរួមពីអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តទាំងពីរ។

សិក្ខាសាលាធ្វើឡើងនៅក្នុងគោលបំណង ផ្តោតទៅលើប្រធានបទ សំខាន់ៗមានដូចជា៖
១. ណែនាំបន្ថែមពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្រ្តីកសិកម្មឃុំ និងគោលការណ៍វាយតម្លៃភាពជោគជ័យរបស់មន្រ្តីកសិកម្មឃុំដែលចូលរួមសម្រេចដោយកសិករ
២. លើកឡើងដោយបង្ហាញពី ប្រភេទប្រព័ន្ធពូជស្រូវសុទ្ធផ្ការំដួល និងស្រូវសែនក្រអូប
៣. ធ្វើការណែនាំអំពីប្រព័ន្ធ SRP និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃស្រូវអង្ករ
៤. ការជ្រើសរើសកសិករដើម្បីចូលរួមក្នុងការផលិតប្រព័ន្ធពូជសុទ្ធ និងផលិតកម្មតាមគោលការណ៍ SRP កិច្ចសន្យាកសិកម្ម
៥. សហការជាមួយគម្រោង MUSEFO/GIZ និងអង្គការ HKI

សូមបញ្ជាក់ថា តាមរយៈសិក្ខាសាលានេះជាលទ្ធផល បានធ្វើឲ្យមន្រ្តីកសិកម្មឃុំទាំងពីរខេត្ត មានការយល់ដឹង ច្បាស់បន្ថែមទៀត ហើយមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំង នៅក្នុងការចាប់ផ្តើមការងារជាមួយកសិករ តាមឃុំសង្កាត់ ដែលមន្រ្តីកសិកម្មឃុំថ្មីទាំងនេះ នឹងចូលទៅបំពេញកាតព្វកិច្ច ការងារតាមឃុំសង្កាត់រៀងៗខ្លួន ៕

វីដែអូ