ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ពិធីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ចិន នី ជាស្នងការ នៃ ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និង ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ
Thu,28 March 2024 (Time 10:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

ត្បូងឃ្មុំ ៖ ពិធីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ចិន នី ជាស្នងការ នៃ ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ជំនួស លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ដែល ត្រូវ ចូលនិវត្តន៍។ ពិធី នេះ បាន ធ្វើ ឡើង នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅ សាលា ខេត្ត ត្បូងឃ្មុំ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និង ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ។

ក្នុង ឱកាស នោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងនូវការកោតសរសើរ ចំពោះបងប្អូនកងកម្លាំងនគរបាលទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ដោយបានផ្តល់សេវាឆាប់រហ័ស និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក ព្រមទាំងជំរុញឲ្យបន្តលើកិច្ចការងារនេះ ឲ្យកាន់តែល្អទ្វេរឡើងបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៥រួមមាន៖
១.ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ត្រូវចិត្តទុកដាក់លុបបំបាត់អោយអស់ពីភូមិសាស្ត្រខេត្តត្បូងឃ្មុំ អោយក្លាយទៅជាភូមិ(ស) គ្មានគ្រឿងញៀន ។
២.ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ត្រូវលុបបាត់អោយអស់ទាំងស្រុង បើមានការបើកល្បែងនៅទីកន្លែងណាអាជ្ញាធរដែនដី ត្រូវទទួលខុសត្រូវ
៣.បញ្ហាល្បែងជល់មាន់ បើមានភូមិ ឃុំ ស្រុក ក្រុង ណាមាន ការបើកល្បែងជល់មាន់ត្រូវទទួលខុសត្រូវដោយគ្មានការលើកលែង ។
៤.រឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តន៍នៅតាមគោលដៅរៀងៗខ្លួន ទៅលើរថយន្តបើកបរល្មើសច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
៥.ត្រូវមានវិធានការអោយបានម៉ឺងម៉ាត់ទៅលើក្មេងទំនើង ដែលបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន ។

ក្នុង ឱកាស នោះ ផងដែរ លោក ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង បានឯកភាពទៅលើរបាយការណ៍ របស់លោកស្នងការចាស់បានលើកឡើង អំពីលទ្ធផល និងសមទ្ធិផលដែលបានអនុវត្តកន្លងមក ព្រមទាំងមានការជឿជាក់លើការដឹកនាំរបស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដែលមានកិច្ចរួមសាមគ្គី សហការគ្នាបានល្អ លើកការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូន ដល់ប្រជាពលរដ្ឋ ។

ជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ឯក តាន់ សំណាង ក៏បាន ណែនាំ ដល់ លោកស្នងការថ្មី ត្រូវអនុវត្តឲ្យបាន ចំពោះតួនាទីភារកិច្ចរបស់ខ្លួន ដែលជាសេនាធិការឲ្យគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក្នុងការកាត់បន្ថយនូវភាពឈឺចាប់របស់ប្រជាពលរដ្ឋ។ កត្តាសំខាន់ចំពោះមុខ លើការងារ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និង ពង្រឹងវិន័យ និង លើកកម្ពស់សមត្ថភាពដល់កងកម្លាំងរបស់ខ្លួន ដើមី្បអនុវត្ត ការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕

វីដែអូ