ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ខេត្តកែបសម្រេចការវាស់វែង ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានរួចរាល់១០០% នឹងត្រៀមបញ្ចប់ចែកប័ណ្ណនាបំណាច់ឆ្នាំ២០២៤នេះ
Sun,24 March 2024 (Time 08:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

កែប៖ នេះ ឯកឧត្តម សូ សិន្តា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុង ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ និង មោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុជូនម្ចាស់ ក្បាលដីភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។

មាប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអោយដឹងថា នៅទូទាំងខេត្តកែប បានបញ្ចប់ការវាស់វែង ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានរួចរាល់១០០% នៅសល់តែការបិតផ្សាយជាសាធារណៈ និងដំណាក់កាលចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុប៉ុណ្ណោះ ដោយឡែកសម្រាប់ការចែកប័ណ្ណកម្មសិទ្ធថ្ងៃនេះ ជាការចែកលើកទី១៤ហើយ ក្នុងចំណោមភូមិទាំង១៨ នៃខេត្តកែបទាំងមូល នៅសល់៤ភូមិទៀត ដែលមិនទាន់ចែកប័ណ្ណមាន ភូមិទូលសាងាំ ភូមិអង្កោល នៃឃុំអង្កោល ភូមិចំការបី នៃឃុំពងទឹក ក្នុងស្រុកដំណាកចង្អើរ និងភូមិថ្មី ក្រុងកែប។

ឯកឧត្តមបានសង្កត់ធ្ងន់ថា “ប័ណ្ណកម្មសិទ្ធនេះជាភស្តុតាងបញ្ជាក់ពីភាពស្របច្បាប់ ដែលត្រូវបានការពារ ដោយច្បាប់ និងធានាដោយរដ្ឋ”។

យ៉ាងណា ឯកឧត្តមបានណែនាំដល់មន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប ត្រូវធ្វើអោយបាននូវការចុះបញ្ជីដីធ្លី សាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋ ដែលនាធាថា ផែនទី និងផែនដី ត្រូវតែបន្ស៊ីគ្នា ការធ្វើដូចនេះគឺដើម្បីឈានទៅបញ្ចប់អោយបាន នូវជម្លោះផ្សេងៗដែលកើតមានពាក់ព័ន្ធបញ្ហាដីធ្លីនេះ។

តែយ៉ាងណាឯកឧត្តមបានបញ្ជាក់ថា ខេត្តកែប គឺមានតិចតូចណាស់ ដែលកើតមានទំនាស់ដោយសារបញ្ហាដីធ្លីនេះ៕

វីដែអូ