ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
មន្ត្រីជំនាញត្រូវសិក្សាស្រាវជ្រាវផ្សព្វផ្សាយបំផុសស្មារតីអភិរក្សសម្បត្តិវប្បធម៌ខ្មែរដល់យុវជនជំនាន់ក្រោយ
Thu,21 March 2024 (Time 09:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 58នាក់)

អភិបាលខេត្តកំពតបានលើកឡើងថា វប្បធម៌ជាដួងព្រលឹងរបស់ជាតិសាសន៍មួយ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា សម្បត្តិវប្បធម៌ទាំងអស់នោះឲ្យបានគង់វង្សយូរអង្វែង។ ឯកឧត្តមបានណែនាំឲ្យមន្ត្រីជំនាញត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការងារសិក្សាស្រាវជ្រាវ ការផ្សព្វផ្សាយសាបព្រោះ និងបំផុតស្មារតីអភិរក្សសម្បត្តិវប្បធម៌ជាតិដល់មនុស្សជំនាញក្រោយ។ 

មានប្រសាសន៍នៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដែលបានរៀបចំធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលបូកគោខេត្តកំពត នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា សម្បត្តិ វប្បធម៌ អរីយធម៌ខ្មែរផូរផង់ ខ្ពង់ខ្ពស់ខ្លាំងណាស់ ហើយជាតិសាសន៍ណាក៏ចង់បានដែរ ដូច្នេះប្រជាពលរដ្ឋ ពិសេសយុវជនត្រូវចូលរួមថែរក្សា ឲ្យបានគង់វង្សយូរអង្វែង។ ឯកឧត្តមបានណែនាំឲ្យមន្ត្រីជំនាញបន្តពង្រឹងការងារសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ សាបព្រោះ បំផុសស្មារតីអភិរក្សសម្បត្តិវប្បធម៌ខ្មែរ ដល់ពលរដ្ឋ ពិសេសមនុស្សជំនាន់ក្រោយ។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ លោក គង់ ផល្លា បានបញ្ជាក់ថា មន្ទីរបានបន្តការពារបុរាណស្ថានរួមមាន ប្រាសាទ សំណង់បាក់បែកនៃប្រាសាទ ស្ថានីយ៍បុរេប្រវត្តិ ទួលអង្គបុរាណ វត្តបុរាណ ចេតិយបុរាណ ស្រះបុរាណ និងបុរាណស្ថានផ្សេងៗទៀត។ ជាមួយគ្នានោះ ក្រុមការងារបានបន្តស្រាវជ្រាវបុរាណស្ថានថ្មីៗបន្ថែម ដើម្បីចុះបញ្ជីសារពើភណ្ឌ ស្ថានីយ៍បុរាណវិជ្ជា  បានបញ្ចប់ការធ្វើផែនទីបុរាណស្ថាន និងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌបុរាណស្ថានទូទាំងខេត្តបានចំនួន៣១៥ទីតាំង សំណង់អគារផ្ទះល្វែង ស្ពាន ឡដុតសម័យអាណានិគមបារាំងសរុបបានចំនួន៣៩៥កន្លែង ដើម្បីបញ្ចូលទៅក្រសួងបន្ថែមទៀត។ មន្ទីរបានបោះបង្គោលការពារបុរាណស្ថានដែលប្រឈមខ្លាំង បានចំនួន៣ក្រុងស្រុក  បានកសាងសលាកបត្រស្ថានីយ៍បុរាណបាន៤ក្រុងស្រុកស្មើនឹង៧៩បុរាណស្ថាន ទួលអង្គ៧៦ និងវត្តចំនួន៣ និងបានទទួលបានប្លង់កម្មសិទ្ធបុរាណស្ថានចំនួន៤៣ប្លង់រឹង ។ មន្ទីរក៏បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពស្ថិតិបិតិកភណ្ឌវប្បធម៌អរូបី ដល់ក្រុមសិល្បៈមហាជន បានចំនួន២២០ក្រុម ដើម្បីចុះក្នុងបញ្ជី មានដូចជា ចាប៉ីដងវែង ខ្សែដៀវ ភ្លេងអារក្ខ កន្ទ្រាំមីងជាដើម ហើយមន្ទីរក៏បានបណ្តុះបណ្តាល បង្ហាត់បង្រៀនរបាំ និងតូរ្យតន្ត្រីបុរាណដល់យុវជនផងដែរ៕

វីដែអូ