ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ សម្រេចការសាងសង់ក្នុងលទ្ធផលប្រមាណ៩០% ហើយ
Tue,19 March 2024 (Time 07:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពក្នុងការសាងសង់កំពង់ផែទេសចរណ៍លើកោះទន្សាយ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា កំពង់ផែទេសចរណ៍លើកោះទន្សាយ បានកំពុងដំណើរការសាងសង់ទៅតាមផែនការ និងពេលវេលាកំណត់ បើគិតមកទល់ពេលនេះ គម្រោងទាំងមូលសម្រេចការសាងសង់ក្នុងរង្វង់៩០% ហើយ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា នេះសមិទ្ធផលជាប្រវត្ថិសាស្រ្តរបស់ខេត្តកែបមួយនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្តកែប ជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះ ទាំងនេះស្ថិតក្នុង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត កែបឆ្នាំ២០២៣- ២០៣៥” ក្នុងការប្រែក្លាយ ខេត្តកែបជា គោលដៅទេស ចរណ៍ធម្មជាតិនិងសមុទ្រ សម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់។


គួរបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែលើកោះទន្សាយនេះ  ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តាមរយៈគម្រោងនេះ នឹងធ្វើអោយកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយ និងប្រកបដោយទំនើបភាព៕

វីដែអូ