ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រដ្ឋបាលខេត្តកែប ប្រារព្ធទិវាអន្តរជាតិនារី៨មីនា ដោយមានស្រ្តីចូលរួមជិត៣០០នាក់
Tue,19 March 2024 (Time 05:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 34នាក់)

កែប៖ រដ្ឋបាលខេត្តកែប បានរៀបចំពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ នៅខេត្តកែប នារសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤  ក្រោមប្រធានបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា សោមពិសិដ្ឋ ដោយមានស្រ្តីជិត៣០០នាក់បានចូលរួម។

ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ប្រធានបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ដែលមានលើកយកមកប្រារព្ធនាឆ្នាំនេះ ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃ នៃសមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងជំរុញអោយដៃគួពាក់ព័ន្ធ បន្តអនុវត្តន៍វិធានការគោលនយោបាយកម្មវិធី សកម្មភាពជាក់លាក់ និងការឆ្លុះបញ្ជាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាន នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាង របស់ស្រ្តីនិងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុខសុវត្ថិភាព។

ឯកឧត្តមបានបញ្ជាក់ថា ទន្ទឹមនឹងការលើកកម្ពស់ ស្រ្តីខ្លួនឯងក៏ត្រូវប្រឹងប្រែងអភិវឌ្ឍនសមត្ថភាព ដើម្បីអោយសមស្របទៅតាមប្រធានបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ដែលយើងបានប្រារព្ធធ្វើឡើងនាថ្ងៃនេះ៕

វីដែអូ