ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!
Sat,16 March 2024 (Time 11:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 48នាក់)

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។ ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចដីឡូតិ៍ ស្ថិតភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន០២កញ្ចប់ ឧបករណ៍សម្រាប់សេពគ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត។ 

ជនសង្ស័យទាំង០៦នាក់ មានឈ្មោះ ៖
១-ឈ្មោះ ជៀម សុខចំរើន ភេទប្រុស អាយុ២៤ឆ្នាំ, ២-ឈ្មោះ ព្រំ ថារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ, ៣-ឈ្មោះ អូន ណារ៉ាក់ ភេទប្រុស អាយុ ១៩ ឆ្នាំ, ៤-ឈ្មោះ ហម អាត ភេទប្រុស អាយុ ៣៥ ឆ្នាំ, ៥-ឈ្មោះ ឡាត់ សាលួន ភេទប្រុស អាយុ ៣១ ឆ្នាំ, ៦-ឈ្មោះ សៀក ដួង ភេទប្រុស។ 

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

វីដែអូ