ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យក្រុមហ៊ុនសុីណូ​ អាហ្គ្រី​ប៉ូតាស​(Sino-Agri Potash Co.,Ltd) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ
Thu,05 December 2024 (Time 10:45 AM)
ដោយ ៖ (ចំនួនអ្នកអាន: 16នាក់)

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ បានអនុញ្ញាតឱ្យក្រុមហ៊ុនសុីណូ​ អាហ្គ្រី​ប៉ូតាស​(Sino-Agri Potash Co.,Ltd) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្ម​ពីប្រទេសឡាវមកប្រទេសកម្ពុជា។ លេីសពីនេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន​ត្រូវចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម​ តេស្តគុណភាពធាតុចូលកសិកម្ម ជាពិសេសជី ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស​។ បន្ថែមពីលើនេះ ក្រុមហ៊ុនត្រូវស្វែងយល់ពីនីតិវិធីច្បាប់​ និងនីតិវិធីការចុះបញ្ជីផលិតផលសម្រាប់ពាណិជ្ជកម្មឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ។

ពាក់ព័ន្ធនឹងការងារនេះទៀតសោត​ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនស្វែងយល់ពីតម្រូវការទីផ្សារ​នៅកម្ពុជា ហើយត្រូវវិនិយោគជីកសិកម្មដែលមានគុណភាពល្អ​ មានតម្លៃសមរម្យ​ និងមានស្តង់ដាខ្ពស់៕

វីដែអូ