នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសនៃកម្មវិធី CAPFISH Aquaculture បានអញ្ជើញដឹកនាំក្រុមការងារចុះទៅពិនិត្យជាក់ស្ដែងលើការជួសជុលកែលម្អ និងសាងសង់នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (បាទី) ខេត្តព្រៃវែង។ក្នុងដំណើរចុះពិនិត្យជាក់ស្ដែងលើការងារបច្ចេកទេស ជាពិសេស ការកែសម្រួលប្លង់ស្រះត្រី អាងបង្កាត់និងភ្ញាស់កូនត្រីពូជ មន្ទីរពិសោធន៍ ម៉ាស៊ីនផលិតចំណីត្រី ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់នុសាសន៍ល្អៗ ដើម្បីឱ្យមានលក្ខណៈសមស្របតាមស្តង់ដាបច្ចេកទេសវារីវប្បកម្ម។ បន្ថែមពីនេះ ឯកឧត្តម ក៏បានជួបសំណេះសំណាលជាមួយមន្ត្រីបច្ចេកទេសនិងថ្នាក់ដឹកនាំនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវនេះ និងបានផ្ដាំផ្ញើ ណែនាំ និងចង្អុលបង្ហាញ អំពីការអនុវត្តសកម្មភាពប្រចាំថ្ងៃនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវនេះ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក៏ដូចជាការជំរុញការផលិតកូនត្រីពូជឱ្យបានចំនួនអតិបរិមាតាមផែនការ សម្រាប់ផ្គត់ផ្គង់និងបំពេញតម្រូវការរបស់ប្រជាកសិករ៕
វីដែអូ