ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាពិគ្រោះយោបល់ និងពិសាអាហារសាមគ្គី របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)
Wed,11 December 2024 (Time 10:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរៀបចំពិធីប្រកាសសមាសភាពក្រុមប្រឹក្សាពិគ្រោះយោបល់ និងពិសាអាហារសាមគ្គី ក្រោមអធិបតីភាពលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ នៅសណ្ឋាគារភ្នំពេញ។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិ អនុប្រធាន និងសមាជិក សមាជិកានៃក្រុមប្រឹក្សាពិគ្រោះយោបល់ និងចាងហ្វាងសារព័ត៌មាន ជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សរុបប្រមាណ ១២០អង្គ/នាក់។

បើយោងទៅតាមសេចក្តីសម្រេចលេខ ១២២៧ សសរ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងមានអនុប្រធាន ចំនួន ១៦រូប ព្រមទាំងសមាជិក សមាជិកា ចំនួន ២៤រូបផងដែរ៕

វីដែអូ