ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឧត្តមសេនីយ៍ត្រី សៀ ទីន រួមជាមួយសមាជិកក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA) នាំយកអំណោយចែកជូនដល់ សិក្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សាវត្តកំពង់ភ្លុក!
Sat,23 November 2024 (Time 09:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

សៀមរាប ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (RARA) រួមជាមួយសមាជិកក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA) បានចុះសួរសុខទុក្ខ និងនាំយកអំណោយរួមមាន ៖ ថវិកា, គ្រឿងឧបភោគបរិភោគ, សម្ភារៈប្រើប្រាស់ក្នុងការងាររដ្ឋបាល រួមនិងសម្ភារៈសិក្សាជាច្រើនមុខទៀត ធ្វើការចែកជូនដល់ សិក្សានុសិស្ស លោកគ្រូអ្នកគ្រូ ក៏ដូចជាលោកនាយក នៃសាលាបឋមសិក្សាវត្តកំពង់ភ្លុក ស្ថិតនៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

កញ្ចប់ជំនួយសប្បុរសធម៍នេះគឺជំនួយដ៏មានតម្លៃក្នុងការឧបត្ថម្ភដល់សិស្សានុសិស្ស ទ្រទ្រង់ការបង្ហាត់បង្រៀន ព្រមទាំងជួយឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូនៅក្នុងសាលា បានមួយកំរិតផងដែរ។
សប្បុរសជនដែលបានចូលរួមបន្ថែមមាន៖
- លោក ហេង វ៉ាពុទ្ធិរាជ
- លោក ទេព បូវីន
- កញ្ញាវេង នុជម៉ានយ៉ាន
- លោក ម៉ុល គុណពិសិដ្ឋ
- លោក លឹម តារា
- លោក Ung Vengtech
- លោក Tep Janchumnit
- លោក Tep Senyurik
- អ្នកស្រី Sophy San and Michael Lun with family (USA)
- លោក Chamroeun Sun and Chanda Hy and family (USA)
- លោក Bumping Ly and Kim Kim Sour with family (USA)
- លោក Dominic Chea and Phalla Eang (USA)
- លោក Menghong Eang and Chhoeung Sreyoun and family (USA)
- លោក Vanna San and Moniroth Theara and family (USA)
- លោក Sothera Svay and Leaksmy Loek and family (USA)
- លោក Sokhan Sok and Kea Yang and family (USA) និងសប្បុរសជនដទៃទៀត។

ក្នុងឱកាសនោះ លោកនាយកសាលា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះចិត្តសប្បុរសរបស់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន រួមជាមួយសមាជិកក្រុម (RARA) ដែលបាននាំយកអំណោយ រួមនឹងសម្ភារៈចាំបាច់ជាច្រើនមុខឧបត្ថម្ភដល់ សាលាបឋមសិក្សាវត្តកំពង់ភ្លុក នាពេលនេះ និងសូមជូនពរជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបីឃ្លៀងឃ្លាតឡើយ៕

វីដែអូ