ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សិស្សានុសិស្សខេត្តកំពតប្តេជ្ញាប្រឹងប្រែងរៀនសូត្រដើម្បីបង្កើនគុណភាព និងលទ្ធផលកាន់តែប្រសើរ
Fri,01 November 2024 (Time 11:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 55នាក់)

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ គ្រប់សាលារៀន(បឋម អនុ និងវិទ្យាល័យ)របស់រដ្ឋទូទាំងប្រទេស បានបើកបវេសនកាល ឆ្នាំសិក្សាថ្មី(២០២៤-២០២៥)។ ក្នុងនោះសិស្សានុសិស្សខេត្តកំពតបានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ មិនឲ្យសាលា និងគ្រួសារខកចិត្ត។ ខណៈដែលសិស្សពូកែ និងថ្នាក់ដឹកនាំខេត្ត ខំចែករំលែកបទពិសោធដើម្បីជួយបង្កើនគុណភាព និងលទ្ធផលសិក្សាកាន់តែប្រសើរ។
.....................................
សិស្សានុសិស្សថ្នាក់ទី១២ និងថ្នាក់ទី៨ នៃវិទ្យាល័យមិត្តភាពកម្ពុជា- ជប៉ុន (កំពតក្រុង) បានសម្តែងសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចូលរៀនវិញ ហើយពួកគេប្តេជ្ញាចិត្តថា និងខិតខំប្រឹងប្រែងរៀនសូត្រឲ្យពូកែ ដើម្បីបន្តកម្រិតសិក្សា ឡើងទៅថ្នាក់បន្ទាប់។

នៅក្នុងឱកាសនោះ អតីតសិស្សវិទ្យាល័យមិត្តភាពកម្ពុជា- ជប៉ុន(កំពតក្រុង)  ប្រឡងជាប់និន្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេ(៩៩.៩៦៩) នៅខេត្តកំពតឆ្នាំ២០២៤  បានចែករំលែកបទពិសោធដល់សិស្សប្អូនជំនានក្រោយថា ដើម្បីបានសម្រេចបាននិទ្ទេសល្អ ទី១. ត្រូវកំណត់គោលដៅ ថាខ្លួនចង់បាននិទ្ទេសអី? ទី២. ត្រូវរៀបចំផែនការរៀនសូត្រ ទី៣. ត្រូវមានវិន័យសម្រាប់ខ្លួនឯង  ទី៤.ព្យាយាម ហើយផ្តោតសំខាន់ទៅលើគោដៅមិនបន្ធូរដៃ។


ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត បានជំរុញលើកទឹកចិត្ត ឲ្យសិស្សានុសិស្ស គ្រូបង្រៀន គណៈកម្មការសាលរៀន និងមាតាបិតាសិស្សត្រូវរួមគ្នា ដើម្បីបង្កើនគុណភាព និងលទ្ធផលសិក្សារឲ្យកាន់តែល្អប្រសើរថែមទៀត។

សម្រាប់ឆ្នាំសិក្សា(២០២៣- ២០២៤)នៅខេត្តកំពត  សិស្សថ្នាក់ទី១២ សរុប ៥១៦១នាក់  បានប្រឡងជាប់ចំនួន ៤៤០៥នាក់ ស្មើនឹង៨៥.៣៥%  ក្នុងនោះ និន្ទេស A ចំនួន៧៨នាក់ ថយចុះ១៣នាក់ បើប្រៀបធៀននិងឆ្នាំសិក្សា (២០២២ -២០២៣)៕

វីដែអូ