ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ខេត្តកែបទទួលភ្ញៀវទេសចរប្រមាណជិត៨០,០០០នាក់ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤​ នេះ
Thu,03 October 2024 (Time 06:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 132នាក់)

ខេត្តកែប​ ជាខេត្តទេសចរណ៍ធម្មជាតិមាត់សមុទ្រ ក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំងបួន នៃព្រះរាជាណាចក្រកម្ពុជា។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្ត និងការចួលរួមពីវិស័យឯកជន រួមទាំងប្រជាពលរដ្ឋ លើការកែលំអរទាំងហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព បានប្រែក្លាយខេត្តមួយនេះ ជាខេត្ត​ ដែលមានសក្តានុពល និងមានការចាប់ អារម្មពីភ្ញៀវទេសចរណ៍ជាតិ និងបរទេស ចូលមកសម្រាក់កំសាន្តយ៉ាងច្រើនកុះករ ជាពិសេសក្នុង ឱកាសបុណ្យទានផ្សេងៗ តួយ៉ាងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១-០៣ ខែតុលា ឆ្នាំ២០២៤ នៃពីធីបុណ្យភ្ជុំបិណ្ឌ នៅទីរមណីយដ្ឋានទេសចរណ៍ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស យ៉ាងច្រើនកុះករ។ បើតាមទិន្នន័យពីមន្ទីរទេសចរណ៍ខេត្តកែប បានបញ្ជាក់ថា កំណេីនភ្ញៀវទេសចរ រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ បានចូលមកសម្រាកលំហែរកំសាន្ត នៅឆ្នេរសមុទ្រកែប ចំនួន ៧៩,៥៣៨នាក់ កេីនឡេីង២៦.១១%​ បេីធៀបទៅនឹងឆ្នាំ២០២៣​ ក្នុងនោះ ភ្ញៀវទេចរជាតិ ចំនួន ៧៩,១៤៣នាក់ កេីនឡេីង២៧.២៦%​ ​និងភ្ញៀវបរទេសចំនួន​ ៣៩៥នាក់ ថយចុះ៥៤.៩0%​។
  តាមរបាយការណ៍ពីស្នងការដ្ឋាននគបាលខេត្តកែប បានបញ្ជាក់ថា​ ការងារ​ សន្តិសុខ សណ្ដាប់ធ្នាប់​ របៀបរៀបរយ​ មានភាពល្អប្រសេីរ​ ដោយក្នុងរយៈពេលបីថ្ងៃនេះ ពុំមានបញ្ហាអ្វីកើតឡើងឡើយ បើទោះបីរថយន្ត សម្រុកចូលច្រើនយ៉ាងណា កងកំលាំងសមត្ថកិច្ចបានសម្រួលចរាចរ មិនអោយមានការកកស្ទះយូរ ដែលនាំអោយ ភ្ញៀវទេសចរមានការធុញទ្រាន់ឡើយ៕

វីដែអូ