ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ពិធីបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
Fri,11 October 2024 (Time 09:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 33នាក់)

ខេត្តកែប៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី ក្រោមអធិតីបភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា លោកអភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋសរុប ៤០០នាក់។
លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី មានរបាយការណ៍ថា៖ ភូមិអង្កោល មានក្បាលដីសរុបទាំងអស់ ១៧៥៨ក្បាលដី ដែលក្នុងនោះរួមមានក្បាលដីចុះបញ្ជីដាច់ដោយដុំ និងក្បាលដីចុះបញ្ជីតាមបញ្ជាលេខ០១មាន២០៣ក្បាលដី ដោយឡែកក្បាលដីដែលចុះបញ្ជីក្នុងប្រព័ន្ធនាថ្ងៃនេះមាន ១៦៥៥ក្បាលដី  រូបភាពប្រើប្រាស់ដីលំនៅឋានមាន ១១១៣ក្បាលដី ដីកសិកម្មមាន ៤០៦ក្បាលដី ដីស្រែអំបិលមាន ១៦ក្បាលដី ដីឧស្សាហកម្មមាន ២ក្បាលដី ដីគ្មានទិន្នន័យ ១០៧ក្បាលដី និងដីទំនាស់មាន១១ក្បាលដី។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍នាឱកាសនោះថា៖ ដោយការអនុវត្តតាមវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ និងទី៦ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ធ្វើឲ្យប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត ប្រកបដោយលំនឹងផ្លូវចិត្តហើយសេដ្ឋកិច្ចសង្គមក៏មានការឈានឡើង ស្ថានភាពជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ រួមជាមួយការពង្រឹង ការអនុវត្តច្បាប់ និងការគោរពសិទ្ធិមនុស្ស ជាពិសេសបញ្ហាវិវាទដីធ្លី ក៏បានដោះស្រាយជាបណ្តើរៗ ក្រោមការចូលរួមរបស់ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ និងការយកចិត្តទុកដាក់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិតបានលើកឡើងទៀតថា៖ ទឹកដីភូមិអង្កោល ភូមិអំពេង និងភូមិទួលសាងាំ យើងនេះ គឺជាទឹកដីដែលមានសក្តានុពលលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ ព្រោះយើងមានព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្រ្ត ខេត្តកែបរបស់យើង នៅដើមសតវត្សទី២១ នេះ។
ថ្ងៃនេះ មន្ទីររៀបចំដែនដី នគររូបនីយ សំណង់ និងសុរិយោដី បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ ភូមិអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែបដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងមន្រ្តីបច្ចេកទេសទាំងអស់ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងស្នើរសុំកែតម្រូវលើទិន្នន័យដែលបានបិទផ្សាយជាសាធារណៈនេះ ក្នុងរយៈពេល១៥ថ្ងៃ (គិតទាំងថ្ងៃឈប់សំរាក) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
សូមរំលឹកដែរថា ខេត្តកែបមាន ១៨ភូមិហើយមកដល់ពេលនេះ ក្រុមការងារបានប្រកាសតំបន់វិនិច្ឆ័យ និងបញ្ចប់ការវាស់វែងទាំងស្រុងទូទាំងខេត្ត ១៨ភូមិ/១៨ភូមិ។ ដោយឡែកការបិទផ្សាយភូមិអង្កោលនេះ គឺជាភូមិទី១៥ នៅសល់ ០៣ភូមិទៀត ក្រុមការងារនិងបន្តបិទផ្សាយឲ្យអស់នៅដំណាច់ឆ្នាំ២០២៤ នេះ។

វីដែអូ