នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ មន្ទីរកិច្ចការនារីបានរៀបចំបើក វគ្គបណ្ដុះបណ្ដាលស្ដីពី ស្ដ្រីក្នុងភាពជាអ្នកដឹកនាំ និងគ្រប់គ្រង និងការលើក កម្ពស់សីលធម៌សង្គម ក្រោមការដឹកនាំដោយ លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប និងលោក គាត សារ៉ាត់ នាយកទីចាតការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកែប និងមានការចូលរួមពីសក្ខាមចំនួន ៧៥នាក់។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍសម្ថភាពមន្ត្រីបង្គោលយែនឌឺ ជូនដល់មន្រ្ដីតាមមន្ទីរវិស័យក្រុង/ស្រុក និងខេត្ត អោយក្លាយទៅអ្នកដឹកនាំ និងគ្រប់គ្រងប្រកដដោយប្រសិទ្ធភាព។ មានមតិបើកវគ្គបណ្ដុះបណ្ដាលនោះ លោកស្រី អ៊ួ សុគន្ធី ប្រធានមន្ទីរកិច្ចការនារី បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ ណាស់ ក្នុងការលើកកម្ពស់សម្ថតភាព និងភាពអង់អាចរបស់ស្រ្ដី ក្នុងការចូលរួមដោយស្មើរភាព ជាមួយបុរស ក្នុងថ្នាក់នៃការធ្វើសេចក្ដីសម្រេចចិត្ត ការផ្ដល់យោបល់ និងការបញ្ចេញមតិជាដើម ស្របទៅនឹងផែនការយុទ្ធសាស្ដ្រ បង្កើនចំនួនស្ដ្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកស្រីបញ្ជាក់ថា កន្លងមកមន្ទីរកិច្ចការនារីខេត្ត បានចុះគាំទ្រទៅលើសកម្មភាព ផ្សេងៗជាច្រើន ទាក់ទងនិងការបណ្ដុះបណ្ដាលជំនាញ, ទប់ស្កាត់អំពើហឹង្សា, ការរំលោភបំពាន,ការជួញដូរស្ដ្រី និងកុមារ នៅតាមសហគមន៍ជាបន្ដបន្ទាប់។ ក្នុងនោះដែរលោកស្រីប្រធាន បានស្នើរអោយ សិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលពេញមួយថ្ងៃនេះ ត្រូវយកចិត្តទុកដាក់ ស្ដាប់រាល់ការធ្វើបទបង្ហាញ ពីគ្រូឧន្ទេស ដើម្បីទទួលបានចំណេះដឹង និងយកទៅអនុវត្តនៅក្នុងមន្ទីរអង្គភាពរបស់ខ្លួន អោយទទួលបានជោគជ័យ។ លោកស្រី ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើមន្ទីរអង្គភាពមានបំណងចង់បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ស្ដ្រីក្នុងមន្ទីររបស់ខ្លួន អាចស្នើរសុំគ្រូបង្គោល ឬឯកសារជំនួយស្មារតីពីមន្ទីរកិច្ចការនារីខេត្តបាន ព្រោះថាការងារពង្រឹងសមត្ថភាពដល់ស្រ្ដីនេះគឺជាការចូលរួមទាំងអស់គ្នា។
វីដែអូ