ខេត្តមណ្ឌលគិរី ÷ពលរដ្ខរស់នៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បានអោយអ្នកសារព័ត៌មានយើងដឹងថា៖អាជ្ញាធរខ្មែរដែលគ្រប់គ្រងច្រកទ្វារព្រំដែន«ឡាប៉ាខេ» ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែបសីម៉ា មាន លោកហឿន សុខណាប្រធានច្រកទ្វារ ឡាប៉ាខេនិងអាជ្ញាធរស្រុកកែវសីម៉ា ដែលមានលោក សាន គឹមអ៊ាប ជាអភិបាលស្រុក ព្រមទាំងអាជ្ញាធរខេត្តមណ្ឌលគិរី ដឹកនាំមានលោកថង សាវុនជាអភិបាលខេត្តនិងលោកឡោ សុខាជាស្នងការនគរបាលខេត្ត កំពុងគ្រប់គ្រងដឹកនាំការពារព្រំដែនយ៉ាងខ្ជីខ្ជា ធូរលុង បណ្តោយអោយជនជាតិវៀតណាមញៀនល្បែង សុីសងម៉្ងៃៗរាប់រយនាក់ ឆ្លងដែនចូលដីខ្មែរដោយខុសច្បាប់«ដូចគោហ្វូង »មកលេងល្បែងសុីសងជល់មាន់ក្នុងកាសុីណូមួឈ្មោះ«ធីជីហ្គេនទីងTG GENTING»បានតាមទំនើងចិត្ត ថែមទាំងទើបនឹងល្បីថា ពួកយួនញៀនល្បែងខ្លះ បានរកសុីជួញដូរចែកចាយគ្រឿងញៀននៅក្នុងកាសុីណូ«TG GENTING ធីជីហ្គេនទីង»នោះបានទៀតផង ធ្វើដូចជាទឹកដីនោះ ជាប្រទេសយួនរបស់ពួកគេអញ្ចឹង។ប្រភពដដែលបានលូចទម្លាយអោយដឹងថា ៖នៅក្នុងកាសុីណូ«TG GENTING»នេះមិនមែនលេងតែល្បែងសុីសងបញ្ជល់មាន់ខុសច្បាប់មួយមុខនោះទេ។ល្បីថាកាលពីប៉ុន្មានថ្ងៃមុននេះ មានករណីការជួញដូរគ្រឿងញៀនដ៏ធំមួយ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅក្នុងកាសុីណូ«TG GENTING»នោះបានចំនួនជាង២គីឡូក្រាមទៀតផង។ប៉ុន្តែព័ត៌មានលម្អិតនៃការបង្ក្រាបគ្រឿងញៀននោះ ត្រូវគេបិទបាំងយ៉ាងជិត ដោយអាថ៍កំបាំងបំផុត ទើបយើងមិនអាចដឹងថា តើសមត្ថកិច្ចខាងណាដែលបានចុះទៅបង្ក្រាបគ្រឿងញៀននៅទីនោះឡើយ។ក៏ប៉ុន្តែទោះយ៉ាងណា ព័ត៌មានស្តីពីបង្ក្រាបការជួញដូរគ្រឿងញៀនក្នុងកាសុីណTG GENTINនេះ យើងកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីរកព័ត៌មានពិតដែលយកជាការបានមកផ្សាយជូនបន្តថាតើវាជាការពិតឬយ៉ាងណា?ហេតុការណ៍ដែលគួរអោយអាម៉ាស់បែបនេះ បាននឹងកំពុងកើតមានរាល់ថ្ងៃ នៅឯទល់ដែនខ្មែរ-យួនក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដែលគ្រប់គ្រងដោយលោកថង សាវុនជាអភិបាលខេត្ត និងលោកផ្កាយ២ ឡោ សុខាស្នងការនគរបាលខេត្ត។ប្រភពដដែលខាងលើបញ្ជាក់ថាកាសុីណូ«ធីជីហ្គេនទីង TG GENTING»នោះ មានថៅកែជាជនជាតិយួនមានភាគហ៊ុនជាមួយខ្មែរ ដែលមានច្បាប់កាសុីណូត្រឹមត្រូវ ។ប៉ុន្តែពុំមានច្បាប់ពី(ជីដូនជីតា)ឯណាអោយ បើកលេងល្បែងសុីសងបញ្ជល់មាន់ ហើយកំពុងល្បីថាមានការជួញដូរគ្រឿងញៀនក្នុងកាសុីណូនោះថែមទៀតផង។ប្រភពដដែលបានបញ្ចេញជាទស្សនៈផ្ទាល់ខ្លួនថា៖ហេតុអ្វីទើបពួកយួនគេអាចឆ្លងដែនចូលទឹកដីខ្មែរ មកលេងល្បែងសុីសង យ៉ាងគគ្រឹកគគ្រេងចូលនៅកាសុីណូ«ធីជីហ្កេនទីង=TGGENTING»ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ាខេត្តមណ្ឌលគិរី បានស្រួលៗម៉្លេះ?គេដាក់ការសង្ស័យថា រឿងនេះ អាចធ្វើបានដោយសារតែ លោក សឿន សុខណា ជាប្រធានច្រកទ្វាឡាប៉ាខេ ថ្លើមធំ ហ៊ានបើកច្រកអោយយួនចូលដោយល្មើសច្បាប់ ដូចគោហ្វូង គឺអាចមកពីលោកសឿន សុខណានោះទទួលបានផលប្រយោជន៍ធំធេង ដែលផ្តល់អោយដោយម្ចាស់កាសុីណូនោះហើយ?ទើបជាធូរលុង ខ្ញុំឆ្ងល់ដែរគេអោយយាមទ្វារ ហ៊ានមុខក្រាស់បើកទ្វាប្រទេសរបស់ខ្លួន អោយយួនចូលមកក្នុងទឹកដីខ្មែរតាមចិត្ត មិនខ្មាស់ភាគីវៀតណាម មិនខ្ចីបើកភ្នែក មើលភាគីវៀតណាម ដើម្បីអោយឃើញថា តើភាគីវៀតណាមគេអោយខ្មែរចូលប្រទេសដើម្បីទៅលេងល្បែងគគ្រឹកគគ្រេងដូចឯងទេឬបើកភ្នែកឃើញដែរដឹងដែរនៅតែធ្វើមុខក្រាស់ហ្ន៎!មិនតែប៉ុណ្ណឹង ថែមទាំងល្បីថាយួនចូលមកនោះ មានជួញដូរគ្រឿងញៀនបានទៀតផង?ប្រភពបន្តទស្សនៈគាត់ទៀតថា៖ ព្រំដែនដាច់ខ្សែបែបនេះវាមិនមែនមកពីមានការយោគយល់ឬមកពីរឿងមិត្តភាពខ្មោចយក៍អ្វីនោះទេ តាមដឹងរដ្ឋាភិបាលរបស់គេ ក៏មិនចង់ឃើញពលរដ្ឋគេ យកប្រទេសខ្មែរធ្វើជាបនល្បែងហើយចូលមកលេងល្បែងគគ្រឹកដូចគោហ្វូង ថែមទាំងឆ្លៀតប្រព្រឹត្តបទឧក្រឹដ្ឋបែបនឹងនោះដែរ ទាំងនេះគឺជាមារយាទអន់ខ្លួនឯងប៉ុណ្ណោះ ពេលបានកាន់តួនាទីឬពេលមានអំណាច «ប៉ៃម៉ាអស់ដួយ»អត់ចេះអៀនខ្មាស់ អត់ខ្លាចច្បាប់ពីព្រះឥន្ទណាសោះឡើយ។លោកថង សាវុនអភិបាលខេត្តមណ្ឌលគិរី.លោកឡោសុខាស្នងការនគរបាលខេត្ត.លោកសានគឹមអ៊ាបអភិបាលស្រុកកែវសីម៉ា.លោកហេង អួង អធិការនគរបាលស្រុកកែវសីម៉ា.រួមទាំងលោកហឿនសុខណា ដែលជាអ្នកបើកច្រកទ្វារអោយយួនចូលដីខ្មែរតាមទំនើងចិត្តថែមទាំងសង្ស័យថានាំគ្នាមកជួញដូរគ្រឿងញៀនថែមទៀត សារព័ត៍មានយើងមិនអាចសុំការពន្យល់បកស្រាយតាមទូរសព្ទ័ផ្ទាល់បានទេ នូវរ៉ាល់ទង្វើខាងលើ កាលពីព្រឹកមិញ៕អង្គភាពសារព័ត៍មាន 《ប្រ៊ីកឃីងធីវី អនឡាញន៍ 》រីករាយស្វាគមន៍ រាល់ការពន្យល់បំភ្លឺបកស្រាយ ពីសំណាក់ អស់លោក លោកស្រី ម្ចាស់សាមុីទាំងឡាយណា ដែលលោកអ្នក យល់ឃើញថា ការផ្សាយមិនមានភាពសុក្រិត នូវរៀងរាល់ម៉ោងធ្វើការ តាមរយះទូរស័ព្ឌលេខ 088 30 7 0 002!!! សូមអរគុណ!!!
វីដែអូ