ខេត្តមណ្ឌលគីរី ÷ ជាក់ស្តែងនៅថ្ងៃទី១៨ ۔១៩ខែកញ្ញា ឆ្នាំ២០២៣ រូបភាពគំនរឈើ ដែលក្រុមការងារថតបាន ជាច្រើនគំនរនៅក្នុងដែនជម្រកសត្វព្រៃណាមលៀរកំពុងរងការបំផ្លិចបំផ្លាញព្រៃឈើ ដែលត្រូវប្រឈមមុខវិនាសហិនហោច ហើយសមត្ថកិច្ច អាជ្ញាធរ ជំនាញ ពាក់ព័ន្ធ មានតួនាទីបង្ក្រាប ក៏ត្រូវបើកស៊ើបអង្កេត ស្រាវជ្រាវ នូវតម្រុយនេះប្រយោជន៍ការពារ ធនធានធម្មជាតិ សត្វព្រៃ ដែលកំពុងរងនូវការបំផ្លាញ បាត់បង់ ដោយក្រុមជនទុច្ចរិត ដើម្បីចូលរួម ការពារសម្រាប់ផលប្រយោជន៍ជាតិជាធំ។តាមប្រភពខ្លះបាននិយាយតៗគ្នាថាមានមេឈ្ញួញម្នាក់ដ៏ល្បី ឈ្មោះ ម៉ាប់ បានទទួលលុយពីថៅកែជនជាតិវៀតណាមរាប់លានដុល្លារ ចាំឈរជើងប្រមូលទិញឈើ ដោយឲ្យឈ្មោះ រិទ្ធ (ហៅអាមូម)ជាអ្នកកាង និងរត់ការឡានដឹកជញ្ជូនឈើ តាមរយៈរថយន្តឡង់គ្រឹសស័រកែឆ្នៃមានត្រើយ និងគោយន្តកន្រ្តៃតាំងបរពីជ្រោះជ្រលងដងអូរមកទុកនៅក្នុងចំការកៅស៊ូ បារាំង សុកហ្វីន ដាក់ឡាក់ ក្រុមហ៊ុនវៀតណាមនិងកូហ្វីហ្វាម៉ា ដឹកចេញយកទៅទម្លាក់នៅចំណុច ៥ទីតាំង ស្ថិតនៅភូមិ ពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ក្នុងនោះច្រកចេញ មានចំនួន ៣កន្លែង ÷១ ចេញពីក្រុមហ៊ុនចំការកៅស៊ូវៀតណាម (ដាក់ឡាក់)២.អូរពោត ផ្លូវទៅប៉ុស្តិ៍ ៦ ទល់មុខបរិស្ថានអូរពោត៣ អូរឆែល តាមក្រុមហ៊ុនបារាំង(កូហ្វីហ្វាម៉ា)ដែលចេញទាំង០៣ ច្រកឆ្លងកាត់តាមបារ៉ាស់ចំការកៅស៊ូបារាំង(កូហ្វីហ្វាម៉ា)( សុកហ្វីន)ចូលតាមច្រកប៉ុស្តិ៍ប្រាំពីរ ច្រកទ្វេភាគីណាំលៀ ដែលសម្របសម្រួលយ៉ាងល្អពីលោក (ណយ)មេប៉ុស្តិ៍ច្រក ក្នុង១យប់ៗបន្តដឹកឆ្លងដែនទៅស្រុកយួនយ៉ាងគំហុក រីឯមន្រ្តីជំនាញសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគីរីនិងស្រុកពេជ្រាដា រក្សាភាពស្ងៀមស្ងាត់។តាម ប្រភព ពី បប្រជាពលរដ្ឋរស់នៅក្នុងខេត្ត មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល ជិត ១ សប្ដាហ៍ កន្លងទៅ នេះ ឈ្មួញ ជាច្រើន នាក់ បាន សម្រុក ដឹកជញ្ជូនឈើ ឈ្លិក ពី ចំណុចភូមិ ពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរ ចេញ ទៅ ស្រុក យួន តាម ច្រក ណាំ លៀ យ៉ាងគំហុក ។ ក្រោយពីអង្គភាពសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយ មេឈ្មួញទាំងពីរនាក់ ខាងលើកំពុងតែព្រួយបារម្ភ ហើយក៏កំពុងរត់ ការ កុំឱ្យមានចុះផ្សព្វផ្សាយ ពីរឿងគេពាក់ព័ន្ធ រកបទល្មើសព្រៃឈើ ដ៍ សកម្មភាព របស់ ក្រុម ឈ្មួញ ដឹក ជញ្ជូន ឈើ ទៅ ស្រុក យួន គ្មាន មន្ត្រី ជំនាញ ឬ សមត្ថកិច្ច ណា ទប់ស្កាត់ ទេ គឺមាន តែ ជួយ សម្រួល ឲ្យ ឈ្មួញ ដឹក ជញ្ជូន ឈើ ទៅដល់ គោលដៅ យ៉ាង រលូន ។ មជ្ឈដ្ឋានខាងក្រៅ! រិះគន់ចំៗទៅលេីមេរដ្ឋបាលព្រៃឈេីខេត្តមណ្ឌលគីរី និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ជាអ្នកបេីកភ្លេីងខៀវ ទេីបមេឈ្មួញឈេីឈ្មោះ រិទ្ធិ (ហៅអាមូម)និងបក្សពួក ហ៊ានធ្វើអ្វីៗតាមទំនេីងចិត្ត បណ្ដាលឲ្យព្រៃឈើក្នុងដែនជម្រកសត្វព្រៃណាមលៀរ ស្រុកពេជ្រាដា រងការកាប់បំផ្លាញគួរឲ្យព្រួយបារម្ភបំផុត។មន្ត្រី អង្គការ ក្រៅ រដ្ឋាភិបាល ដែល ឃ្លាំ មើល បទល្មើស ព្រៃឈើ ក្នុង ខេត្ត មណ្ឌលគិរី បាន លើកឡើងថា លោក ហែម បូ ណា រ៉ែ ល មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត មណ្ឌលគិរី និង លោក ឡោ សុខា ស្នងការដ្ឋាន នគរបាល ខេត្ត មណ្ឌលគិរី ក៏ដូចជា លោក ថង សាវុន អភិបាលខេត្ត មណ្ឌលគិរី គ្មាន ឆន្ទៈ ក្នុង ការបង្ក្រាប បទល្មើស ព្រៃឈើ នោះ ទេ ។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេខេត្តមណ្ឌលគីរី អំពាវនាវ ដល់ នាយ ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស និង ជា ប្រធាន គណៈកម្មការ ថ្នាក់ ជាតិ ដើ ម្បី ទប់ស្កាត់ បទល្មើស ព្រៃឈើ ធនធានធម្មជាតិ ព្រមទាំង លោក ឌិ ត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ នេសាទ មេត្តា ចាត់ មន្ត្រី ក្រោម ឱវាទ ចុះ ត្រួតពិនិត្យ ជាបន្ទាន់ បើមិន ដូច្នោះ ទេ ព្រៃឈើ ដែល នៅ សេសសល់ បន្តិចបន្តួច ពិតជា វិនាស អស់ ក្រោម ស្នាដៃ មេ ឈ្មួញ ឈ្មោះ រិទ្ធ និង ឈ្មោះម៉ាប់ បក្សពួក ឈ្មួញ ជាក់ ជាពុំខាន៕
វីដែអូ