ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណះអភិបាលខេត្តកែប បានដាក់បទបញ្ជាឲ្យអាជ្ញាធរស្រុកដំណាក់ចង្អើរ និងមន្ត្រីជំនាញចុះវាយកម្ទេច និងរុះរើរបងថ្មដែលសាងសង់រំលោភទន្ទ្រានយកដីចំណីឆ្នេរសមុទ្រ
Thu,14 September 2023 (Time 11:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 205នាក់)

កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណះអភិបាលខេត្តកែប បានដាក់បទបញ្ជាឲ្យអាជ្ញាធរស្រុកដំណាក់ចង្អើរ និងមន្ត្រីជំនាញចុះវាយកម្ទេច និងរុះរើរបងថ្មដែលសាងសង់រំលោភទន្ទ្រានយកដីចំណីឆ្នេរសមុទ្រស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ បន្ទាប់ពីទទួលបានព័ត៍មាន ក្រោយបណ្ដាញសារព័ត៍មានក្នុងស្រុកបានចុះផ្សាយរួចមក។
លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំក្រុមកាងារចុះទៅត្រួតពិនិត្យនៅទីតាំងសាងសង់របងថ្មមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយឆ្នេរអង្កោល ក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ក្រោយពិនិត្យផ្ទាល់ មានករណីរំលោភដូចសារព័ត៍មានចុះផ្សព្វផ្សាយជាបន្តបន្ទាប់មកនោះ លោកអភិបាលក៍បានចាត់វិធានការភ្លាមៗ ហៅលោក លឹម ហ៊ត ដែលជាតំណាងម្ចាស់ការដ្ឋានខាងលើ ចូលខ្លួនធ្វើកិច្ចសន្យារុះរើចេញវិញដោយឥតលក្ខខណ្ឌ នូវសំណង់របងថ្ម ដែលបានសង់រំលោភចូលដីចំណីឆ្នេរសមុទ្ររបស់រដ្ឋ។
ផ្អែកតាមកិច្ចសន្យា ស្តីពីការរុះរើសំណង់របងថ្ម ដែលបានសាងសង់ចូលដីចំណីសមុទ្រ នៅទីតាំងខាងលើ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោក លឹម ហ៊ត មានទីលំនៅបច្ចុប្បន្ន ភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ជាតំណាងម្ចាស់ក្បាលដីលេខ៣០៨ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ បានយល់ព្រមរុះរើសំណង់របងថ្ម ដែលបានសាងសង់រំលោភចូលដីចំណីសមុទ្រខ្លួនឯង ដោយគ្មានការតវ៉ាចាប់ពីថ្ងៃចុះកិច្ចសន្យានេះតទៅ។ចំពោះម្ចាស់សំណង់ ដែលជាអ្នកមានលុយ បានរំលោភច្បាប់សាងសង់ ល្មើសច្បាប់ពិតជាបានរំលោភចូលឆ្នេរ សមុទ្រអង្កោល ប្រមាណជា ១២ម៉ែត្របណ្ដោយដីចំណីឆ្នេរសមុទ្រអង្កោល គឺអាជ្ញាធរ និងមន្ត្រីជំនាញ តម្រូវនឹងឱ្យរុះរើសំណង់វាយកម្ទេចចោលវិញ ត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយមិនទាមទាសំណង ឬថ្លៃរុះរើអ្វីពីរអាជ្ញាធរនោះឡើយ ៕ ដោយ លោកស៊ុប អះម៉ាត់

វីដែអូ