ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
បែកធ្លាយករណីរៀប របង ថ្មរំលោភ យក ដី ចំណី មាត់សមុទ្ររបស់រដ្ឋ ធ្វើជាកម្មសិទ្ធឯកជន ស្ថិតនៅ ភូមិ អង្កោល ឃុំ អង្កោល ស្រុក ដំណាក់ ចង្អើរ ខេត្ត កែប
Wed,13 September 2023 (Time 04:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 169នាក់)

កែប ៖ យោងតាមប្រភព ខ្សឹបខ្សៀវពី មន្ត្រីរាជការ ស្មោះត្រង់មួយចំនួន ក្នុងខេត្ត កែប បាន ប្រាប់បណ្ដាញសារព័ត៍មាន ប្រ៊ីកឃីងធីវីអនឡាញន៍ នារសៀលថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2023 អោយដឹងថា នៅ ស្រុក ដំណាក់ ចង្អើរ ជា ប្រពៃណី យូ រលង់មកហើយ ការសាងសង់រៀប របង ថ្មរំលោភ យក ដី ចំណី មាត់សមុទ្ររបស់រដ្ឋ ធ្វើជាកម្មសិទ្ធឯកជន ។
ជាក់ស្ដែង ករណីរៀបរបង ថ្ម រំលោភ យក ដី ចំណី មាត់សមុទ្រ មួយកន្លែង បាន និង កំពុង តែ ធ្វើសកម្មភាពសាងសង់ យ៉ាង ទន្ទ្រាន ស្ថិតនៅ ភូមិ អង្កោល ឃុំ អង្កោល ស្រុក ដំណាក់ ចង្អើរ ខេត្ត កែប ។
បើផ្អែកតា ប្រភព ពី មន្ត្រីរាជការ មួយចំនួន ខាងលើដដែល បាន បន្តអោយដឹងទៀតថា ការរៀប របង ថ្ម នៅ ជាប់ មាត់ សមុទ្រ នេះ មានការលើកឡើងរិះគន់តៗគ្នាផងដែរថា បើ ពុំ មាន ការឃុបឃិតបើក ភ្លើង ខៀវ ពី សំណាក់ អាជ្ញាធរ និង មន្ត្រី ជំនាញ ខាងម្ចាស់ សំណង់ មិន អាច ទៅរួចនោះឡើយ។
បញ្ហាកើតឡើងខាងលើ មានបងប្អូន ប្រជាពលរដ្ឋ ស្លូតត្រង់រស់នៅស្រុកដំណាក់ចង្អើរ សូម មិន បញ្ចេញ ឈ្មោះ បាន ខ្សឹប ប្រាប់ បណ្ដាញន៍សារព័ត៌មាន ប្រ៊ីកឃីងយើង ឲ្យដឹងថា នៅ តំបន់ ឆ្នេរសមុទ្រ ឬ មាត់ សមុទ្រជាពិសេស គឺនៅ តំបន់ ភូមិ អង្កោល ឃុំ អង្កោលតែម្ដង ភាគច្រើន សុទ្ធតែ ក្រុមអ្នកមាន ទឹកលុយ មាន អំណា ច និង មាន ខ្នងបង្អែក គ្រាក់ៗនៅ ពីក្រោយ ខ្នង ហ៊ានធ្វើ របងរំលោភទន្ទ្រានយក ដី ចំណី មាត់សមុទ្របានដោយ រលូន បែបសុខសាន្ត ជាបន្តបន្ទាប់។ប្រសិនបើប្រជាពលរដ្ឋ ស្លូតត្រង់តូចតាចវិញ ហ៊ាន ធ្វើ ដូច ក្រុមអស់ទាំងនោះ ដឹងតែខ្ចប់មិនបានមួយដង្ហើមចង្រឹត របស់អាជ្ញាធរ និង ស្ថាប័នមន្ត្រី ជំនាញ ជាក់ជាមិនខានឡើយ។ លើសពីនេះ គឺដាក់ លិខិត តាមហៅទៅ កន្លែង ធ្វើការ ដើម្បី សួរនាំ និង ធ្វើ កិច្ចសន្យា ឲ្យ បញ្ឈប់ ជា បន្ទាន់ ថែមទៀតផង។ ដោយឡែក អ្នក មាន បុណ្យ ស័ក្តិ និង មាន អំណាច មាន លុយកាក់ គេមិនធ្លាប់ឃើញអាជ្ញាធរ និង ខាងមន្ត្រី ជំនាញហ៊ានប៉ះពាល់ទៅរំខាននោះទេ នាំគ្នាសម្ងំ ដេក លក់ បិទភ្នែកធ្វើ ជា មិនដឹងមិនឮ បើ អ្នកសារព័ត៌មាន សួរនាំ ឬ សម្ភាសន៍រឿងរ៉ាវដែលពាក់ព័ន្ធ នាំគ្នា ឆ្លើយ ដោះសារ យក រួច តែ ខ្លួន គេសង្យ័យថា ព្រោះតែបានលាបាតដៃទទួលយកលុយ បែបពុករលួយបាត់ទៅហើយ ទើបធ្វើ អញ្ចឹងនោះ! ។
រឿងរ៉ាវខាងលើ អភិបាលស្រុក ដំណាក់ ចង្អើរ លោក ឆាង ឆៃ បាន ប្រាប់ អ្នកសារព័ត៌មាន ឲ្យដឹងថា បញ្ហា រៀបរ បង នៅជាប់ មាត់សមុទ្រ ឆ្នេរ អង្កោល នេះ លោក បាន ដឹង ហើយ លោក បាន បញ្ជា ឲ្យ ឃាត់ មិនឲ្យ ធ្វើ សកម្មភាព បន្ត ទៀត ទេ ។
អ្វីជា ការលើកឡើង របស់ លោក អភិបាលស្រុក ហាក់បីដូច ជា មិន មាន ប្រសិទ្ធភាព សោះ មកដល់នេះ ពួកជាង កំពុងតែ ធ្វើ បន្ត ហើយ អាជ្ញាធរ វិញ បែបខ្លាចមិន ទាន់ហ៊ាន ចុះ ទៅក្បែររឺជិត សោះ ឡើយ។
ទង្វើទាំងនេះ ប្រជាពលរដ្ឋ និង មហាជន ទូទៅ នៅតែ នាំគ្នា បន្តនិយាយ រិះគន់ លើអាជ្ញាធរ និង មន្ត្រី ជំនាញពេញៗមាត់៕
ទំនាក់ទំនងព័ត៍មាន និងពាណិជ្ជកម្មផ្សេងៗតាមរយះលេខទូរស័ព្ឌ 088 30 70 002 ! នៅរៀងរាល់ម៉ោងធ្វើការ សូមអរគុណ

វីដែអូ