នាព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារនាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី អន ស័យ អតីតសមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានមុខតំណែងជាប្រធានគោលដៅការពារ វិមាន ឈ្នះ ឈ្នះ ដែលបានចូលសោធននិវត្តន៍ កាលពីពេលថ្មីៗនេះ ហើយមានជំងឺទឹកនោមផ្អែម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) និងបានទទួលថវិកា ៥០០,០០០៛ (ហាសិបម៉ឺនរៀល) បន្ថែមពីការចូលរួមរបស់បងប្អូនវរអន្តរាគមន៍ សរុបថវិកា ២,៥០០,០០០៛ (ពីរលានហាសិបម៉ឺនរៀល) ព្រមទាំងមាន ភេសជ្ជៈចម្រុះ ៦កេស,ទឹកក្រូច ០២កេស ទឹកដោះគោបឺត ០២កេស, ផ្លែឈេី ០១កន្រ្តក ជូនដល់ លោកវរសេនីយ៍ត្រី អន ស័យ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕
វីដែអូ