សៀមរាប ៖ រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះ លោក តេង ចាន់ណាត់ សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប តាមរយៈលោកឧត្តមសេនីយ៍ត្រី សែម គន្ធា បាននាំយកម៉ូតូហុងដា ស៊េរីឆ្នាំ២០២៣ ចំនួន ០១គ្រឿង និងថវិកា ចំនួន ២០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម ទឹកត្រី ចំនួន ០១យួរ ទឹកស៊ីអ៉ីវ ចំនួន ០១យួរ មី ចំនួន ០១កេស ទឹកបរិសុទ្ធ ចំនួន ០១កេស ត្រីខកំប៉ុង ចំនួន ០១យួរ និងទឹកដោះគោឆៅ ចំនួន ០១យួរ ជាអំណោយរបស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនក្រុមគ្រួសារប្អូនប្រុស រុន សុផល រស់នៅភូមិអរក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប។សូមបញ្ជាក់ថា កាលពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅទឹកដីខេត្តសៀមរាប ឯកឧត្តម ស សុខា និងលោកជំទាវ បានឧបត្ថម្ភកង់ ចំនួន ១គ្រឿង ដល់ប្អូនប្រុស រុន សុផល ផងដែរ៕
វីដែអូ