ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រដ្ឋបាលខេត្តកែប ប្រារព្វពិធី ទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ -៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត
Sat,20 May 2023 (Time 12:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 157នាក់)

#ខេត្តកែប, នៅព្រឹកនេះរដ្ឋបាលខេត្តកែបបានប្រារព្វពិធីទិវាជាតិនៃការចងចាំ២០ ឧសភា ២០២២៣ ក្នុងទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ -៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត ដែលប្រារព្ធធ្វើនៅស្តូបតម្កល់អដ្ឋិធាតុ ក្នុងវត្តកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ូច បូរ៉ា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទេព យុទ្ធី សមាជិកព្រឹទ្ធ
សភាភូមិភាគទី៥ និងមានការអញ្ជើញរួមពីសំណាកឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្រ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គយក ព្រះសង្ឃ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីមន្រ្តីរាជការ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីមន្រ្តីចំណុះអង្គភាពរដ្ឋខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្មួយៗក្រុមយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យុវជន( សសយក) យុវជនស្រឡាញ់សន្តិភាព សមាគមនារី និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ១.៥០០ អង្គ នាក់ បានចូលរួមយ៉ាងច្រើនកុះករ ពិធីនេះស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ៕អត្ថបទ÷ដោយស៊ុបអះម៉ាត់

វីដែអូ