ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រគល់អំណោយ ឯកឧត្តម ស សុខា និងលោកជំទាវ ជូនក្រុមបាល់ទាត់ ស.ស.យ.ក. ស្រុកស្វាយអន្ទរ
Fri,19 May 2023 (Time 04:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 24នាក់)

ព្រៃវែង ៖ រសៀលនេះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុកស្វាយអន្ទរ ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនដល់ក្រុមកីឡាបាល់ទាត់ ស.ស.យ.ក. ស្រុកស្វាយអន្ទរ សម្រាប់ត្រៀមចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តម ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៣ នាពេលខាងមុខ។
អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ បានប្រគល់ជូនដល់ក្រុមកីឡាបាល់ទាត់ ស.ស.យ.ក. ស្រុកស្វាយអន្ទរ នាឱកាសនោះរួមមាន ៖ សំលៀកបំពាក់កីឡា ចំនួន ២២កំប្លេ ភេសជ្ជៈ ចំនួន ៦កេស ទឹកបរិសុទ្ធ ចំនូន ៦កេស និង ២០០យួរ៕

វីដែអូ